ស្រី្តម្នាក់ បានបាត់ខ្លួនរយ:ពេលជាច្រើនខែ ត្រូវបានអាជ្ញាធរឃុំពោធិ៍ រកឃើញសាកសពស្ត្រីនោះហើយនៅព្រឹកថ្ងៃទី១៧ ខែមិនា ២០២៥នេះ។

ស្រី្តម្នាក់ បានបាត់ខ្លួនរយ:ពេលជាច្រើនខែ ត្រូវបានអាជ្ញាធរឃុំពោធិ៍ រកឃើញសាកសពស្ត្រីនោះហើយនៅព្រឹកថ្ងៃទី១៧ ខែមិនា ២០២៥នេះ។

(កំពង់ឆ្នាំង) ស្ត្រីម្នាក់ដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនខែ ដែលបានរត់ចូលព្រៃបាត់ខ្លួន តាំងពីថ្ងៃទី០៥ ខែធ្នូ ២០២៤ មកម្លេះ !! ក៏ប៉ុន្តែនៅពេលព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ ព្រឹកមុិញនេះ ត្រូវបានរកឃើញ ដោយអាជ្ញាធរឃុំ កងកម្លាំង ប្រជាការពារ រួមនឹងប្រជាពលរដ្ឋ នៅចំណុចជើងភ្នំនាងកង្រីច្រកបាក់ដាវ ក្នុងខណៈសាកសពត្រូវបានឆេះខ្លោចស្ទើរទាំងអស់ រីឯនៅទីតាំងសាកសពនោះត្រូវបានហ៊ុមព័ទ្ធដោយខ្សែហាមឃាត់ របស់កងកម្លាំងនគរបាលស្រុក និងប៉ុស្តិ ដើម្បីធ្វើកោសល្យវិច្ច័យបន្ថែមទៅលើសាកសព។
– សូមរំលឹកថាកន្លងមក លោក ប៊ុត សប្បាយ មេឃុំពោធិ៍ បានដឹកនាំកម្លាំចម្រុះនៅក្នុងឃុំ ដើម្បីដើររុករកប្រជាពលរដ្ឋ មានឈ្មោះ ឯក ឡូត ភេទស្រី អាយុ ៤៣ឆ្នាំ មានកូន៣នាក់ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានបាត់ខ្លួនកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែនៅតែរកមិនឃើញ ដោយដឹងថាស្ត្រីដែលបានបាត់ខ្លួនរត់ចូលក្នុងព្រៃជិតភ្នំ។

– នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរឃុំ បានឲ្យដឹងថាស្ត្រីរូបនេះធ្លាប់ជាអ្នកសណ្ឋិតរូបបារមី ទៀតផង ដែលរស់នៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។