
ពិធីជួបសំណេះសំណាល និង ផ្សព្វផ្សាយការងារសម្របសម្រួលព័ត៌មាន ជាមួយថ្នាក់ដឹកនាំ និង សមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង
ពិធីជួបសំណេះសំណាល និង ផ្សព្វផ្សាយការងារសម្របសម្រួលព័ត៌មាន ជាមួយថ្នាក់ដឹកនាំ និង សមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង) នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ពិធីជួបសំណេះសំណាល និង ផ្សព្វផ្សាយការងារសម្របសម្រួលព័ត៌មាន ជាមួយថ្នាក់ដឹកនាំ និង សមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារយុវជនគណបក្សប្រជា
ជនកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯ្ឧត្តមលោកជំទាវប្រតិភូ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្នាក់ដឹកនាំគណបក្សខេត្ត ថ្នាក់ដឹកនាំក្រុមការងារយុវជនថ្នាក់ខេត្ត ថ្នាក់ដឹកនាំសាខាមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំគណបក្ស ក្រុង ស្រុក ទាំង៨ និង យុវជនបង្គោលទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គម នៃក្រុមការងារយុវជនគណបក្ស គ្រប់លំដាប់ថ្នាក់ក្នុងខេត្តសរុបប្រមាណជាង៩០៩ នាក់។
គោលបំណង ក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព)ជាសេនាធិការអោយយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លើការងារសម្របសម្រួលព័ត៌មាននិងពង្រឹងបណ្តាញទំនាក់ទំនងសង្គមនានានៃយុវជនគណបក្សប្រជាជនកម្ពុជា សំដៅបញ្ជ្រាបលើព័ត៌មានពិតអំពីសមិទ្ធផល និង ស្នាដៃរបស់គណបក្សអោយបានទូលំទូលាយដល់សាធារណជនសំដៅការពារ និង លើកកំពស់នូវកិត្យានុភាព កិត្តិយសរបស់គណបក្ស ក៏ដូចជាថ្នាក់ដឹកនាំគណបក្ស។