ឯកឧត្តមស៊ុនសុវណ្ណារិទ្ធបានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាព ការបង្កបង្កើនផលធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋស្រុកកំពង់លែង៕

ឯកឧត្តមស៊ុនសុវណ្ណារិទ្ធបានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាព ការបង្កបង្កើនផលធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋស្រុកកំពង់លែង

(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃទី០៧ ខែមិនា ២០២៥ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារ ចុះពិនិត្យមើល ស្ថានភាព ការបង្កបង្កើនផលស្រែប្រាំង ដែលនិងប្រឈមបញ្ហាផ្សេងៗពីបញ្ហាខ្វះខាតទឹកតាមតំបន់មួយចំនួន ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

– ជាពិសេសបានយកប្រេងចែកជូនប្រជាកសិករ ឃុំច្រណូក មានប្រឡាយ ២ទីតាំង ៖ ប្រឡាយទី១ ចំណុចចាប់ផ្ដើមពី បឹងខ្លាខាំគោ ទៅបឹងរលំតូច ម៉ាស៊ីនចំនួន ៤គ្រឿង។ ប្រឡាយទី២ ចំណុចចាប់ផ្ដើមពីស្ទឹងស្លាប់ ទៅបឹងផ្ដៅ ម៉ាស៊ីនចំនួន ៣គ្រឿង សរុបម៉ាស៊ីន ៧គ្រឿង៕