ប្រេងម៉ាស៊ុតចំនួន ១០០០ លីត្រ ត្រូវបានឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋ អភិបាលខេត្តកំពង់ឆ្នាំងផ្ដល់ជូនប្រជាកសិករ ក្នុងស្រុកកំពង់លែង !!!

ប្រេងម៉ាស៊ុតចំនួន ១០០០ លីត្រ ត្រូវបានឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋ អភិបាលខេត្តកំពង់ឆ្នាំងផ្ដល់ជូនប្រជាកសិករ ក្នុងស្រុកកំពង់លែង !!!

(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី០១ ខែមិនា ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋ អភិបាលខេត្តកំពង់ឆ្នាំង បានផ្ដល់ប្រេងម៉ាស៊ូតចំនួន ១០០០ លីត្រ ជូនដល់ប្រជាកសិករ ស្ថិតនៅក្នុងស្រុកកំពង់លែងដែលកំពុងប្រឈមនឹងការខ្វះខាតទឹក លោក សាន់ យូ អភិបាលរងខេត្ត ដឹកក្រុមការងារមាន លោក សំ ចាន់ថន ប្រធានក្រុមប្រឹក្សាស្រុក លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង អភិបាលរងស្រុក មេបញ្ជាការអាវុធហត្ថ អធិការនគរបាលស្រុក អាជ្ញាធរឃុំ នាំយកប្រេង ជូនប្រជាកសិករឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅចំណុចប្រឡាយស្ទឹងរ័ត្ន ដើម្បីបូមទឹកដាក់ប្រឡាយមេ ។ ដែលបច្ចុប្បន្នមានប្រជាកសិករ ធ្វើស្រែប្រាំងចំនួន ១,៣១៥ គ្រួសារ /ផ្ទៃដីស្រែប្រាំងកំពុងបង្កបង្កើនផលសរុប ៣,៣២៣ ហិចតា។

ប្រជាពលរដ្ឋឃុំដារ ក្នុងស្រុកកំពង់លែង ដែលមានចំនួន ៥ ភូមិ អបអរសាទរនិង រីករាយសប្បាយចិត្តយ៉ាងខ្លាំង ខណៈដែលឯកឧត្តមអភិបាលខេត្ត ក៍ដូចជាថ្នាក់ដឹកនាំខេត្ត ស្រុក និងឃុំ គិតគូរអំពីការខ្វះខាតនូវ លទ្ធភាពប្រេង សម្រាប់បូមទឹក បញ្ចូលស្រែ ខណៈដែលស្រូវរបស់ពួកគាត់ កំពុងតែទទួលបាននូវទិន្នផលល្អ។ (សូមអរគុណសន្តិភាព)