កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង។

(កំពង់ឆ្នាំង)ព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទូលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គ.គ.ម និងជាអគ្គលេខាធិការ ស.អ.ក ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ប្រធាន គ.គ.ម.ខ ខេត្តកំពង់ឆ្នាំង ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងកងកម្លាំងទាំង៣ប្រភេទផងដែរ ។