
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានប្រជុំផ្សព្ឋផ្សាយ.ធម្មនុញវិជ្ជាជីវ: ជាមួយអ្នកសារព័ត៌មាន ក្នុងខេត្តកំពង់ឆ្នាំង។
ថ្ងៃចេញផ្សាយៈ February 27, 2025
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានប្រជុំផ្សព្ឋផ្សាយ.ធម្មនុញវិជ្ជាជីវ: ជាមួយអ្នកសារព័ត៌មាន ក្នុងខេត្តកំពង់ឆ្នាំង។
(កំពង់ឆ្នាំង) លោក ឈាង វណ្ណៈ ប្រធានស្តីទី មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង មានថ្លែងថា ៖ ការគោរពក្រមសីលធម៌វិជ្ជាជីវៈ គឺជាអាវក្រោះ សម្រាប់អ្នកប្រកបអាជីពជាអ្នកសារព័ត៌មាន។ លោកថ្លែងបែបនេះនៅក្នុងពិធីប្រជុំផ្សព្វផ្សាយ ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន ជាមួយ ក្រុមអ្នកសារព័ត៌មាន ខេត្តកំពង់ឆ្នាំង នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។ លោកបន្តថា បច្ចុប្បន្ន សម័យបច្ចេកវិទ្យាទំនើប រាល់ការផ្សព្វផ្សាយតាមបណ្ដាញសង្គមមួយចំនួនបានផ្សាយព័ត៌មានក្លែងក្លាយធ្វើឲ្យមានការយល់ច្រឡំ ដូច្នេះក្នុងនាមជាអ្នកសារព័ត៌មានដើម្បីបង្ក្រាបព័ត៌មានក្លែងក្លាយ៕