ប្រជាពលរដ្ដមកពីភូមិចំនួន៥ នៅក្នុងឃុំសេដ្ឋី បានប័ណ្ណកម្មសិទិ្ដដីធ្លី មានចំនួន ៩.៨២៥ ប័ណ្ណ នៅស្រុកសាមគ្គីមានជ័យ

ប្រជាពលរដ្ដមកពីភូមិចំនួន៥ នៅក្នុងឃុំសេដ្ឋី បានប័ណ្ណកម្មសិទិ្ដដីធ្លី មានចំនួន ៩.៨២៥ ប័ណ្ណ នៅស្រុកសាមគ្គីមានជ័យ។

(កំពង់ឆ្នាំង) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចល
នវត្ថុ ( បណ្ណកម្មសិទ្ធិដីធ្លី )ចំនួន៩ ៨២៥ បណ្ណត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ៥ភូមិ ក្នុងឃុំសេដ្ខី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ
ង នាព្រឹកថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ។

ដោយមានការអញ្ជើញចូលរួមក្នុងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នាពេលនោះផងដែរមាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាល ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីជាច្រើនទៀត ។