
នារសៀលថ្ងៃទី១៩ កុម្ភៈ ២០២៥ លោក ជា សុខរិទ្ធិ ត្រូវបានប្រកាសតែងតាំង ចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង។
ថ្ងៃចេញផ្សាយៈ February 19, 2025
នា
ថ្ងៃទី១៩ កុម្ភៈ ២០២៥ លោក ជា សុខរិទ្ធិ ត្រូវបានប្រកាសតែងតាំង ចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង) លោក ជា សុខរិទ្ធិ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រតិភូអមដំណើរ នាយក នាយករងរដ្ធបាលសាលាខេត្ត និងលោក លោកស្រីមន្ទីរស្ថាប័នជុំវិញខេត្តផងដែរ ។