
នាយឧត្តមសេនីយ៍ម៉ៅ សុផាន់ និង អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកងកម្លាំងចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ(មិនធ្លាប់មាន)
នាយឧត្តមសេនីយ៍ម៉ៅ សុផាន់ និង អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកងកម្លាំងចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ(មិនធ្លាប់មាន)
(កំពង់ឆ្នាំង)កងកម្លាំងរាប់រយនាក់ ត្រូវបានបញ្ជូនមកកាន់ខេត្តកំពង់ឆ្នាំង ដើម្បីចុះបំពេញការងារបង្ក្រាបបទល្មើសនេសាទ (ពុំធ្លាប់មាន) គឺយោងតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
– នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គេសង្កេ
តឃើញកងកម្លាំងរាប់រយនាក់និងទូករាប់សិបគ្រឿងចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
– ដោយឡែក នៅទីបញ្ជាការតំបន់ប្រតិបត្តិការ
សឹករងកំពង់ឆ្នាំង នាយឧត្តមសេនីយ៍ ម៉ៅ សុ
ផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេ
មរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក
បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្តីពីការបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប ដោយមានការចូលរួម ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាខេត្តកំពង់ឆ្នាំង លោក ឯក ស៊ុនរស្មីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុក លោកប្រធានមន្ទីរពាក់ព័ន្ធ លោកនាយខណ្ឌរដ្ឋបាលជល
ផលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំកងកម្លាំងគ្រប់ប្រភេទក្នុងខេត្តដែលបានចូលរួមផងដែរ។