បទល្មើសសម្រាស០៦ករណី ស្មើនិង ៦៩ កន្លែង ដែលមានទំហ៊ុំប្រមាណ១៥២២៥ ម៉ែត្រការ៉េ និងខ្សែប្រវែងប្រមាណ ៦៤៥០មែត្រត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប !

បទល្មើសសម្រាស០៦ករណី ស្មើនិង ៦៩ កន្លែង ដែលមានទំហ៊ុំប្រមាណ១៥២២៥ ម៉ែត្រការ៉េ និងខ្សែប្រវែងប្រមាណ ៦៤៥០មែត្រត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប !

ថ្ងៃសៅរ ១២រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥

(កំពង់ឆ្នាំង)យោងតាមបទបញ្ជារបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះអនុវត្តន៍បង្ក្រាបបទល្មើសដាក់សម្រាស ។
បានសហការជាមួយគណៈបញ្ជាឯកភាពរដ្ឋបាលស្រុកក្រុងទាំង៦ ជាប់ដែននេសាទ បានចុះប្រតិបត្ដិការរួមមានៈ ស្រុកកំពង់លែង ស្រុកបរិបូណ៌ ស្រុករលាប្អៀរ ស្រុកជលគិរី ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ប្រទះឃើញដុំសម្រាស់ចំនួន០៦ ករណីដែលស្មើរនឹង៦៩កន្លែង មានទំហុំប្រមា៉ណ១៥២២៥ម៉ត្រការ៉េ ហើយក៏បានឯកភាពគ្នាសម្រេចរុះរើរុញនិងបំផ្លាញចោល និងមានបង្គោលចំនួន៧០០ដើម និងមែកសម្រាសចំនួន៣០៥០មែកដោយប្រើប្រាស់កម្លាំងសរុបចំនួន១០៦នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន ២៣ គ្រឿង ។ – នេះគឺយោងតាមរបាយការរបស់ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ២០២៥ ព្រឹកមុិញនេះ។