
ភូមិចំនួន៦ស្ថិ្តតនៅក្នុងឃុំពោធ៍ ស្រុកកំពង់លែង ត្រូវបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៨៨៨ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៣០២៦គ្រួសារ !
ភូមិចំនួន៦ស្ថិ្តតនៅក្នុងឃុំពោធ៍ ស្រុកកំពង់លែង ត្រូវបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៨៨៨ ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៣០២៦គ្រួសារ !
(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តកំពង់ឆ្នាំង និងគណៈប្រតិភូអមដំណើរ ដែលបាន អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជា- ពលរដ្ឋ ចំនួន ៦ភូមិ សរុបចំនួន ៥ ៨៨៨ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៣ ០២៦គ្រួសារ ស្ថិតក្នុង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង. ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ លោកឧត្តមសេនីយ៍ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាល ក្រុង ស្រុក លោកតា លោកយាយ ពុកម៉ែ បងប្អូន និងសមាជិក សមាជិកា យា៉ងច្រើនកុះករ ប្រកបដោយភាពអធិកអធមក្រៃលែង។
– នាក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ និងលើកឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (របបប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់១៩៧៩) កម្មសិទ្ធិឯកជនលើដីធ្លី ត្រូវបានគេលុបបំបាត់ ហើយ ឯកសារទាក់ទងនឹងការកាន់កាប់ដីធ្លី ត្រូវបានគេបំផ្លាញចោលទាំងអស់ គ្មានទេការកាន់កាប់ដីធ្លីជា លក្ខណៈឯកជនឬគ្រួសារ ព្រមទាំងបានបំបិតសិទ្ធិ សេរីភាពគ្រប់បែបយ៉ាង ហើយធ្វើទារណ្ឌកម្ម កាប់សម្លាប់ ប្រជាពលរដ្ឋយ៉ាងសាហាវព្រៃផ្សៃបំផុត ហើយនិងបានបំបាត់ចោលទីក្រុង ទីប្រជុំជន បង្ខំប្រជាជន រាប់លាននាក់ឱ្យចាកចោល ផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ខ្លួន ទៅនៅទីជនបទ “នៅរួមហូបរួម ក្នុង សភាពលំបាកតោកយ៉ាកវិនាសហិនហោចយ៉ាងវេទនាបំផុត និងបង្ខំប្រជាជនឱ្យធ្វើពលកម្មយ៉ាង ធ្ងន់ធ្ងរដូចទាសករ។
– ជាក់ស្តែងការប្រារព្ធពិធី “ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” នាពេលនេះ គឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើនរបស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុក្ខដាក់ចំពោះពលរដ្ឋទូទៅ ដោយគ្មានការរើសអើងឬបែងចែកវណ្ណៈក្រឬមាននោះទេ។
-គួរបញ្ជាក់ផងដែរថា ចំពោះការវាស់វែងដីធ្លីក្នុងខេត្តកំពង់ឆ្នាំងនឹងត្រូវវាស់បញ្ចប់នៅក្នុងចុងខែ មីនា ឆ្នាំ២០២៥ខាងមុខនេះហើយ ដែលត្រូវវាស់វែងបង្ហើយចំនួន ៣២ ៣៧៥ក្បាលដីទៀត ស្មើនឹង ៥% នៃចំនួនក្បាលដីសរុប។ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ថ្មីៗនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថាសូមឱ្យក្រុមការងារចុះ ពិនិត្យមើលប្រឡាយទឹក ស្តារប្រឡាយទឹក កុំឱ្យប្រជាពលរដ្ឋប្រឈមនឹងគ្រោះរាំងស្ងួត។