
រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានប្រកាសជាផ្លូវថា ខេត្តកំពង់ឆ្នាំងបាន (ជាប់ចំណាត់ថ្នាក់លេខ១)ផ្នែកបរិស្ថានស្អាតគ្មានសំរាម កាកសំណល់ (ថង់ប្លាស់ស្ទិច)!
- ឯក
រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានប្រកាសជាផ្លូវថា ខេត្តកំពង់ឆ្នាំងបាន (ជាប់ចំណាត់ថ្នាក់លេខ១)ផ្នែកបរិស្ថានស្អាតគ្មានសំរាម កាកសំណល់ (ថង់ប្លាស់ស្ទិច)!
(កំពង់ឆ្នាំង)ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសជាផ្លូវការហើយ ខេត្តកំពង់ឆ្នាំងបានជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកបរិស្ថានស្អាតគ្មានកាកសំណល់ថង់ប្លាស់ស្ទិច (ពោលគឺ) ត្រូវកុំបីយ៉ាង .កុំដុតថង់ប្លាស់ស្ទិច .កុំចោលថង់ប្លាស់ស្ទិចក្នុងទឺក .កុំកប់ថង់ប្លាស់ស្ទិចក្នុងដី ។
– ពិធីប្រកាសជាផ្លូវការនេះ បានប្រព្រិតនៅព្រឹកថ្ងៃ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវថ្ងៃទី២២ ខែមករា ២០២៥ នៅទីលានតារាំងបាល់ទាត់ទល់មុខសាលាខេត្តកំពង់ឆ្នាំង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប គឺមាន មន្ត្រីរាជការ មន្ទីរពាក់ព័ន្ឋ អង្កការជាដៃគូរ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង១ មុឺននាក់។
– ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានបន្តថា ខេត្ដកំពង់ឆ្នាំង ជាខេត្ដដំបូងដែលបានប្រកាសជាផ្លូវការហើយនៅថ្ងៃនេះ ដែលជាខេត្ដស្អាត គ្មានសំរាម និងសំណល់ថង់ប្លាស្ទិកតាមទីសាធារណៈ។ ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្ដលើកឡើងថា (ចូរក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងមន្ដ្រីអាជ្ញាធរ ក្នុងមូលដ្ឋានខេត្ដកំពង់ឆ្នាំង គឺសូមអោយបងប្អូនជួយយកចិត្តទុក្ខដាក់ទៅលើគឺ(ពាក្យថា).ត្រូវកុំបីយ៉ាង ដើម្បីបរិស្ថានកម្ពុជាយើង ទទួលបានភាពស្អាតលើមេឃ ភាពស្អាតលើដី និងភាពស្អាតក្នុងទឹក គប្បី កុំដុតសំរាមថង់ប្លាស្ទិក កុំកប់សំរាមថង់ប្លាស្ទិក កុំចោលសំរាមថង់ប្លាស្ទិកក្នុងទឹក)។