លោក វរសេនីយ៍ឯក ស្រី ម៉ាច មេបញ្ជាការរង តំណាងឲ្យ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ដឹកនាំក្រុមការងារចុះពិនិត្យការសាងសងអាគារស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង៕

លោក វរសេនីយ៍ឯក ស្រី ម៉ាច មេបញ្ជាការរង តំណាងឲ្យ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ដឹកនាំក្រុមការងារចុះពិនិត្យការសាងសងអាគារស្នាក់ការ
សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី២០ ខែមករា ២០២៥ លោកវរសេនីយ៍ឯក ស្រី មា៉ច មេបញ្ជាការតំបនប្រតិបត្តិសឹករងខេត្តកំពង់ឆ្នាំង តំណាងឲ្យ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានដឹកនាំក្រុមការងារ
ចុះត្រួតពិនិត្យមើលដំណើរការសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែល ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
លោកវរសេនីយ៍ឯក ស្រី មា៉ច បានបញ្ជាក់ថាបច្ចុប្បន្នអគារបានសាងសង់រួចរាល់ប្រមាណ៩៥%ហើយ ក្នុងនោះ នៅសល់ពិដាន បន្ទប់ទឹក គ្រឿងអគ្គិសនី ដោយឡែក ក្រុមជាងកំពុងមមាញឹកក្នុងការសាងសង់បន្តឲ្យបានឆាប់រួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។