រដ្ឋបាលស្រុកកំពង់លែង បានប្រារពខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជ័យជំនះ(៧.មករា ១៩៧៩<=> ៧.មករា ២០២៥)៕

  1. រដ្ឋបាលស្រុកកំពង់លែង បានប្រារពខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជ័យជំនះ(៧.មករា ១៩៧៩<=> ៧.មករា ២០២៥)

(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃទី ១០ ខែមករា ២០២៥ រដ្ឋបាលស្រុកកំពង់លែង បានប្រារពពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤៦ នៃទិវាជ័យជម្នះ(៧មករា. ១៩៧៩, ៧មករា ២០២៥) ក្រោមអធិបតីភាព លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក អភិបាលរងស្រុក អាជ្ញាធរឃុំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមជាច្រើនផងដែរ ។
– សូមរំលឹកផងដែរថា÷ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃរំដោះនិងសង្គ្រោះប្រទេសជាតិបានផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ៧មករានៃ ជាដើមកំណើតនៃសន្តិភាព ហើយនិងជាកំណើតទី២ នៃប្រជាពលរដ្ឋគ្រប់រូបផងដែរ៕ អរគុណសន្តិភាព ប្រទេសមានសន្តិភាព គឺមានអ្វីៗគ្រប់យ៉ាងពិតជាពលរដ្ឋ រស់រានមានជីវិតមានសេចក្តីសុខ មានជីវភាពធូរធារ ក៏ដោយសារសន្តិភាព ប្រទេសមានសន្តិភាព ទាំងអស់នេះ ដោយសារថ្នាក់ដឹកនាំ ប្រទេសកម្ពុជា ដូរឈាមស្រស់សាច់ស្រស់ដើម្បីរកសន្តិភាពជូនប្រជាពលរដ្ឋ៕