
រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ៕
(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារពពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ដោយបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ធមន្រ្តី ទទូលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តមសុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងទាំងបីអភិបាលក្រុង .ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ៕
– សូមរំលឹកផងដែរថា ÷ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃរំដោះនិងសង្គ្រោះប្រទេសជាតិ បានផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត៕ ៧មករាជាដើមកំណើតនៃសន្តិភាព ហើយនិងជាកំណើតទី២ នៃប្រជាពលរដ្ឋគ្រប់រូបផងដែរ៕