
ខួបអាពាហ៍ពិពាណ៍(៤៩ឆ្នាំ)របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន(សូមអបអរសាទរ)
ខួបអាពាហ៍ពិពាណ៍(៤៩ឆ្នាំ)របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន(សូមអបអរសាទរ)
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ ជាខួបអាពាហ៍ពិពាហ៍ ៤៩ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនបានរៀបការតាមបែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងឡើយដោយសារតែកាលនោះគឺប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនាក្នុងសម័យរបបប្រល័យពូជសាសន៍មួយនេះ (គឺប៉ុលពត )។
– ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យប៉ុល ពត នោះគឺគ្មានសេចក្តីសុខទេ។ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានតស៊ូរួមគ្នា ឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហមនោះ ប៉ុន្តែយ៉ាងណាក៏ដោយ លោកទាំងទ្វេមិនដែលបោះបង់គ្នាឡើយ។
– ជីវប្រវត្តិរបស់សម្ដេចទាំងទ្វេ ក្នុងសម័យរបបនោះបានបញ្ជាក់អំពីវីរភាពការតស៊ូគ្រប់បែបយ៉ាងគឺឲ្យកូនខ្មែរគ្រប់គ្នា បានយលបានដឹងក្នុងសម័យកាលនោះផងដែរ និងសូមគោរពជូនរពរជ័យសិរីមង្គលបវរមហាប្រសើរ ជូនសម្ដេចតេជោនិងសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាពស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ៕