
ទោសជាក្នុងរដូវបើកនេសាទនេះក៏ដោយ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅតែបន្តទប់ស្កាត់បទល្មើស ដោយប្រើឧបករនេសាទខុសច្បាប់ជលផលនៅស្រុកជលគីរី។
ទោសជាក្នុងរដូវបើកនេសាទនេះក៏ដោយ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅតែបន្តទប់ស្កាត់បទល្មើស ដោយប្រើឧបករនេសាទខុសច្បាប់ជលផលនៅស្រុកជលគីរី។
ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនិងថ្ងៃ ២៣ ខែធ្នូ ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក។ឆ
(កំពង់ឆ្នាំង)នៅថ្ងៃទី២៣ខែធ្នូ ២០២៤សកម្មភាពខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅតែបន្តទប់ស្កាត់និងបង្ក្រាបបទល្មើសប្រើឧបករណ៍ធ្វើនេសាទខុសច្បាប់(ដូចភ្លៀងរលឹម) ទោសជាក្នុងរដូវបើកនេសាទនេះក៏ដោយ ជាក់ស្ដែងខណ្ឌរដ្ឋបាលកំពង់ឆ្នាំងបានសហការគ្នាជាមួយកម្លាំងចំរុះរួមមាន៖
-ក្រុមទី១ ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពុងប្រាសាទ និងសង្កាត់រដ្ឋបាលជលផលជលជលគិរី សហការជាមួយអាជ្ញាធរឃុំពាមឆ្កោក សហគមន៍នេសាទភូមិកោះធំ , ភូមិ ថ្មី , ភូមិ ភ្លងសែនជ័យ, អន្លង់មេត្រីសែនជ័យ ,ភូមិកៀនតាម៉ា ដោយប្រើ កម្លាំងចូលរួមសរុប ចំនួន ១៤ នាក់ និងមធ្យោបាយធ្វើដំណើរ ម៉ូតូ ៦ គ្រឿង និង រឹម៉ក់ចំនួន០១ គ្រឿង ប្រទះឃើញការធ្វើនេសាទ ប្រើដោយឧបករណ៍លូរួមផ្សំរបាំងស្បៃមុងស្ថិតនៅ ក្នុងភូមិសាស្ត្រ ភូមិភ្លង ឃុំ ពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ហើយបានឯកភាពគ្នាធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែង។
– ក្រុមទី២ ដឹកនាំដោយ លោក អ៊ូ សុភ័ណ នាយរងខណ្ឌ សហការជាមួយគណះបញ្ជាការរដ្ឋបាល ស្រុកកំពង់លែង បានប្រើកម្លាំងរួមមាន ១៩នាក់និងមធ្យោបាយកាណូត៤គ្រឿងចុះប្រតិបត្តិបការចាប់ពីចុងព្រែកក្រម៉ាល់ដល់ចុងព្រែក ឃុំប្រឡាយមាសនិងឃុំផ្លូវទូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ក្រុមការងារបានចុះរុះរេីកាត់តំរិមរបាំងសាច់អួនដែលដាក់វែងៗខុសនិងច្បាប់ស្តីពីជលផល បំផ្លាញ់ចោលវត្ថុតាងនៅនិងកន្លែង។
– លទ្ធផលសម្រេចបានដូចខាងក្រោម៖
-របាំងសាច់អួនចំនួន០១ករណី ស្មើនឹង ៥កន្លែង ប្រវែង៧៥០បង្គោល៤០០ដេីម លបលូ ៨មាត់ និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញ៥០គីឡូក្រាម
-របាំងស្បៃមុងចំនួន ០១ករណី ស្មើនឹង ៦ កន្លែង ប្រវែង ៣០០ម លូស្បៃមុងចំនួន ៦ គ្រឿង បង្គោលចំនួន ១០០ ដើម និងចាក់លែងត្រីចំរុះចូលដែននេសាទវិញចំនួន ២០ គីឡូក្រាម ។