ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាធិបតីទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ នៅខេត្តកំពង់ឆ្នាំង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាធិបតីទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩!

ថ្ងៃពុធ ៣រោច ខែមិគសិរ ឆស័ក ពស ២៥៦៨ ត្រូវថ្ងៃទី១៨ ខែធ្នូ ២០២៤

(កំពង់ឆ្នាំង) ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតី ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ នៅខេត្តកំពង់ឆ្នាំង។
– នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា ក្រុមកាយរិទ្ធ និងប្រជាពលរដ្ឋជាច្រើននាក់ដែលបានចូលរួម ។