
ក្មេងទំនើងមួយក្រុមខំព្យាយាមប្តូរឈ្មោះ team ប៉ុណ្ណឹងហើយ នៅតែរត់មិនរួចពីសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ!
ក្មេងទំនើងមួយក្រុមខំព្យាយាមប្តូរឈ្មោះ team ប៉ុណ្ណឹងហើយ នៅតែរត់មិនរួចពីសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ!
(ភ្នំពេញ) រយពេលប៉ុន្មានថ្ងៃក្នុងដើមខែធ្នូ ឆ្នាំ២០២៤ នេះនិងដោយមានបទបញ្ជារមុឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងនិងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងអាវុធហត្ថតាមបណ្ដាមូលដ្ឋានខណ្ឌទាំង១៤ បានចុះបង្ក្រាប និងទប់ស្កាត់ ក្រុមក្មេងទំនើង នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាប់ជាប្រចាំដូចភ្លៀងរលឹម និងបានចាត់វិធានការអប់រំ លើក្មេងទំនើងសរុប ៨៧នាក់ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ ជាក់ស្ដែងក្នុងនោះមានក្មេងទំនើង ០៣នាក់ ដែលធ្លាប់ជាសមាជិកក្រុមក្មេងទំនើង team98 នោះបានប្ដូរឈ្មោះមកជា team មុខប្រលានវិញ ឥឡូវត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតនៅក្នុងខ័ណ្ឌកំបូលចាប់ឃាត់ខ្លួនហើយ ៕
– សូមបញ្ជាក់ថា÷ក្រុមនេះមានប្រវត្តិធ្លាប់ពាក់ព័ន្ធនឹងជម្លោះដេញវាយគ្នា ជាមួយក្រុមទំនើងផ្សេងទៀត ជាច្រើនលើក ជាពិសេសសមាជិកមួយចំនួនធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ៕