របាំងស្បៃមុងចំនួន១០កន្លែង ប្រវែង៥០០មនិង លូស្បៃមុងចំនួន១០គ្រឿងត្រូវបានខណ្ឌរដ្ឋបាលជលផលកំទេចចោលនៅនឹងកន្លែង ក្នុងស្រុកជល់គីរី៕

របាំងស្បៃមុងចំនួន១០កន្លែង ប្រវែង៥០០មនិង លូស្បៃមុងចំនួន១០គ្រឿងត្រូវបានខណ្ឌរដ្ឋបាលជលផលកំទេចចោលនៅនឹងកន្លែង ក្នុងស្រុកជល់គីរី៕

– ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិកសិរ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនិងថ្ងៃទី០៥ ខែធ្នូ ២០២៤ ចេញផ្សាយដោយគេហទំពរ័ សម្លេងម្ចាស់ស្រុក។

(កំពង់ឆ្នាំង)នៅព្រឺកថ្ងៃទី០៥ ខែធ្នូ ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការ ជាផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សហការណ៍ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី បានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសជលផលរបាំងលូស្បៃមុង ស្ថិតនៅចំណុចប្រចាន់ ភូមិព្រៃគ្រីជើងនិងចំណុចដាអំបិល ភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគីរីខេត្តកំពង់ឆ្នាំង ហើយក៏បានឯកភាពគ្នា សម្រេចរុះរើបំផ្លាញចោលនៅហ្នឹងកន្លែង៕

– លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា÷ការចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសឧប្បករនេសាទខុសច្បាប់ជលផលខាងលើនេះ គឺបានប្រើប្រាស់កម្លាំងសរុបចំនួន ២៤នាក់ និងមធ្យោបាយកាណូតបាឡាស្មាច់ ០៧ គ្រឿង ។

– លទ្ធិផលនៃការបង្ក្រាបទទួលដូចមានខាងក្រោម៖
-របាំងស្បៃមុង ចំនួន ០១ ករណី ចំនួន ១០ កន្លែង ប្រវែង ៥០០ម លូស្បៃមុង ចំនួន ១០ គ្រឿង បង្គោលចំនួន ៣០០ ដើម និងចាក់លែងកូនត្រីចំរុះចំនួន ៦០ គីឡូក្រាម ចូលដែននេសាទវិញ។