
លោក អ៊ូ ជួបកុសល ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងក្រុមការងារនៃមន្ទីរហិរញវត្ថុ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធដាក់កម្រងផ្កា លោកស្រីជា ចន្នីកា៕
ព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ២០២៤ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងក្រុមការងារនៃមន្ទីរហិរញវត្ថុ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធដាក់កម្រងផ្កា លោកស្រីជា ចន្នីកា អនុប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិ នៃមន្ទីសេដ្ឋកិច្ច និហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងបាននាំយកថវិកា ចំនួនសរុប ១០.៣៣០.០០០រៀល ដើម្បីឧបត្ថម្ភក្នុងពិធីបុណ្យសព លោក ស្រីជា ចន្ចីកា បុគ្គលិកនៃក្រុមការងារមន្ទីរហិរវត្ថុខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាពពេលថ្មីៗនេះ។
– សូមបញ្ជាក់ផងដែរថា ចំពោះថវិកាសរុបចំនួន ១០.៣៣០.០០០.៛ នេះគឺបានមកពី.1/ សមាគមសង្គមិត្ត បុគ្គលិកមន្ត្រីរាជការ.ចំនួន ៤.៥០០.០០០.៛ 2/ មន្ទីរសេដ្ឋកិច្ច និងហិរវត្ថុខេត្ត ចំនួន ១.០០០.០០០.៛ 3/ ថ្នាក់ដឹកនាំ មន្ត្រី មន្ត្រី.បុគ្គលិកជាប់កិច្ចសន្យា ចំនួន ២.៤៨០.០០០.៛ 4/ ថ្នាក់ដឹកនាំមន្ត្រីរាជការ រដ្ឋបាលក្រុង ស្រុក ចំនួន ១.៨៩០.០០០ ៛ 5/ សប្បុរសជន ចំនួន ៤៦០.០០០ ៛៕