
រដ្ឋបាលខេត្តកំពង់ឆ្នាំង នាំយកសម្ភារ និង គ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង៕
រដ្ឋបាលខេត្តកំពង់ឆ្នាំង នាំយកសម្ភារ និង គ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចាត់តាំង ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត ជាតំណាងអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងរបស់តំបន់ប្រតិប
ត្តិការសឹករងកំពង់ឆ្នាំង ដែលកំពុងឈរជើងការពារ នៅទីតាំងស្នាក់ការហ្វឹកហ្វឺន បាញ់គ្រាប់ពិត និង ចំណុចដីបង្កបង្កើនផល របស់អង្គភាពសឹករងខេត្ត ក្នុងភូមិសាស្ត្រតំបន់ភ្នំពាមលោក ស្ថិតក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
– ដែលស្ថិតនៅចុះណុចដីបង្កបង្កើនផលរបស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបែងចែកជូនគ្រប់បណ្តាកងឯកភាព វរសេនាតូចលេខ១ ផ្នែកសឹករងក្រុង/ស្រុក ទាំង៨ កងអនុសេនាធំលេខ៤ និង ការិយាល័យ ផ្នែកចំណុះ ធ្វើការដាំដំណាំផ្សេងៗ ដូចជា ដំឡូងមី ដំឡូងជ្វា ពោត ។ល។ទទួលបានទិន្នផលល្អប្រសើរ និងកំពុងប្រមូលផលជាបន្តបន្ទាប់ ។