រដ្ឋាបាលខេត្តកំពង់ឆ្នាំង បានប្រារពពិធីខួបអនុស្សាវរីយ៍ លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ៩ វិច្ឆិកា.១៩៥៣ <=>ថ្ងៃទី ៩ វិច្ឆិកា .២០២៤ !

រដ្ឋាបាលខេត្តកំពង់ឆ្នាំង បានប្រារពពិធីខួបអនុស្សាវរីយ៍ លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ៩ វិច្ឆិកា.១៩៥៣ <=>ថ្ងៃទី ៩ វិច្ឆិកា .២០២៤ !

(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ២០២៤ នេះ រដ្ឋាបាលខេត្តកំពង់ឆ្នាំង បានប្រារពខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩ វិច្ឆិកា១៩៥៣ => នៅថ្ងៃទី ៩ វិច្ឆិកា ២០២៤ ពិធីនេះបានប្រារពឡើង នៅសួនច្បារវិមានឯករាជ្យ ស្ថិតនៅក្រុង និង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម សុីវ រន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង.ឯកឧត្តម ស៊ុន សុវណ្ណរឹទ្ឋ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឯក ស៊ុន រស្មី ព្រះរាជ្ញាសាលាតំបូងខេត្តកំពង់ឆ្នាំង ព្រមទាំងវត្តមានថ្នាក់ដឹកនាំក្រុង ស្រុក គ្រប់ជាន់ថ្នាក់ មន្ទិរ មន្ត្រីរាជកា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ.ប្រជាពលរដ្ឋ.សិស្សសានុសិស្ស បានចូលរួមចំនួន ៧៦៧៩ អង្កអ្នកផងដែរ៕

– ក្នុងឱកាសនោះដែរ​ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ឋ បានអាននូវរបាយការណ៍ និងសូមសម្ដែងការ(អបអរសាទរ) ចំពោះទិវាបុណ្យឯករាជ្យជាតិថ្ងៃទី០៩ ខែវិច្ឆិកា ១៩៥៣ ដែលព្រះរមកោសម្ដេចតា ជាបិតាជាតិ មានភាពឈ្លាសវៃ ដណ្ដើមយកជ័យជំនៈនៅក្នុងរបបអនានិគមន៍បារាំង ទើបប្រទសខ្មែរយើងទទួលបាននូវសុខសន្តិភាពនិងរក្សាបានរហូតដល់ពេលនេះ គឺថ្ងៃទី ៩ ខែវិច្ឆិកា ១៩៥៣ =>ថ្ងៃទី៩ វិច្ឆិកា២០២៤ ៕