របាំងស្បៃមុងចំនួន១៣ កន្លែង មានប្រវែង១០៧០ ម៉ែត្រ និង លូស្បៃមុងចំនួន១៣គ្រឿង ត្រូវបានកម្លាំងសមត្ថិកិច្ចជំនាញដុតកំទេចចោលនៅនឹងកន្លែង !!!

របាំងស្បៃមុងចំនួន១៣ កន្លែង មានប្រវែង១០៧០ ម៉ែត្រ និង លូស្បៃមុងចំនួន១៣គ្រឿង ត្រូវបានដុតកំទេចចោលនៅនឹងកន្លែង !!!

ថ្ងៃពុធ ០៧កើត ខែ កត្តិក ឆ្នាំរោងឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤

(កំពង់ឆ្នាំង)កាលព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ២០២៤ នេះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រួមសហការគណបញ្ជាការឯកភាព បានចាត់កម្លាំងចុះល្បាតមើលបទល្មើសប្រើប្រាសឧបករនេសាទខុសច្បាប់ជលផលនៅតាមគោលដៅនិមួយៗ ត្រូវបានចែកចេញជា ២ ក្រុមរួមមាន៖
– ក្រុមទី១៖ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មានកម្លាំងសរុប ១០នាក់ និង ប្រើប្រាសមធ្យោបាយបាឡាស្មាច់ ០២គ្រឿង ចុះល្បាតបានត្រួតពិនិត្យមើលឃើញ របាំងស្បៃមុង នៅចំណុចបឹងធំ ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី  ខេត្តកំពង់ឆ្នាំង ខណ:នោះក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញវត្ថុតាងនៅនឹងកន្លែង។

– រីឯក្រុមទី២ សង្កាត់រដ្ឋបាលជលផលជលគិរីផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ  មានកម្លាំងសរុបចំនួន ០៦នាក់ និងប្រើប្រាសមធ្យោបាយបាឡាស្មាច់០២គ្រឿង បានចុះប្រតិបត្តិការល្បាតប្រទះឃើញរបាំងស្បៃមុងនៅចំណុចមេទឹកទំនប់ក្បាលដំរី ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំ  កំពង់អុស ស្រុកជលគិរី  ខេត្តកំពង់ឆ្នាំង បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញវត្ថុតាងចោលនៅហ្នឹងកន្លែង៕
– បញ្ជាក់លទ្ធផលចុះបង្ក្រាបមានដូចខាងក្រោម៖
-របាំងស្បៃមុងចំនួន០២ករណី ស្មើនឹង ១៣ កន្លែង ប្រវែង ១០៧០ម៉ែត្រ លូស្បៃមុង       ចំនួន ១៣គ្រឿង បង្គោលចំនួន ៣៩០ដេីម និងចាក់លែងកូនត្រីចម្រុះចូលដែននេសាទវិញចំនួន ៦៥គីឡូក្រាម។