
ពិធីបួងសួងដាក់ទូកចុះ ចេញពីបង្គងដង្ហែរឆ្ពោះទៅកាន់មាត់ទន្លេ ដើម្បី ចូលរួមប្រណាំងថ្នាក់ជាតិ ក្នុងពិធីបុណ្យ អ៊ុំទូក អកអំបុក បណ្ដែតប្រទីព និងសំពះព្រះខែ នៅរាជធានីភ្នំពេញនាពេលខាងមុខ៕
ពិធីបួងសួងដាក់ទូកចុះ ចេញពីបង្គងដង្ហែរឆ្ពោះទៅកាន់មាត់ទន្លេ ដើម្បី ចូលរួមប្រណាំងថ្នាក់ជាតិ ក្នុងពិធីបុណ្យ អ៊ុំទូក អកអំបុក បណ្ដែតប្រទីព និងសំពះព្រះខែ នៅរាជធានីភ្នំពេញនាពេលខាងមុខ៕
(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ២០២៤ នៅវត្តទេពធីតារាម( ហៅវត្តលោកយាយទេព) បានប្រារពពិធីបួងសួងដល់ទូកឈ្មោះ ទេពធីតាសែនជ័យ បារមីជំទាវទេព ស្ថិតនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង និង ខេត្តកំពង់ឆ្នាំង បានប្រារពពិធីបួងសួងក្រុងពាលីនិងសុំសេចក្ដីសិរីសួស្ដីតាមលក្ខណ:ប្រពៃណីពីបូរាណ៍តរៀងមក ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ក្រោមអធិបតីភាព ពីសំណាក់ ព្រះរីមស្លញាញ ឆន ឆុង ព្រះគ្រូព្រះចៅអធិកាវត្តទេពធីតារាម ឯកឧត្តម ទោ តែសុថារ៉េត តំណាងដ៏ខ្ពង់ខ្ពស របស់លោក ជំទាវ ជូរ ប៊ុនអេង រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សា ឯកឧត្តម យុិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការដ្ឋានតំបន់សឹករងខេត្តកំពង់ឆ្នាំង ក្នុងខណ:នោះដែរ ឯកឧត្តម និងក្រុមការងារ សហការី បាននាំយកនូវ អំណោយសម្រាប់ឧបត្ថម្ភដល់ កីឡាករទូកដូចជា÷អង្ករចំនួន ២៥០ គីឡូក្រាម មី ១០ កេស ត្រី ខ ៥ យួរ ទឹកសេអុីវ ៥ យួរ ទឹកត្រី ៥ យួរ និង ថវិកាចំនួន ១.០០០ ០០០ ៛ (១លានរៀល) ឈ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សុភា មានប្រសាសន៍ផ្ដាំផ្ញើដល់កីឡាករ គ្រប់រូបទាំអស់ សូមគោរពវិន័យអោយបានល្អ និងរក្សាការរស់នៅសាមគ្គីគ្នាអោយបាល្អ ដើម្បីយកជ័យជំនៈ ក្នុងពេលប្រណាំងខានតែបាន៕