
ពិធីសំណេះសំណាលនិងប្រគល់អំណោយដ៏ថ្លៃថ្លា របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនិងលោកជំទាវ បណ្ឌិតពេជ្រ ចាន់មុន្នី នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិសឹករងខេត្តកំពង់ឆ្នាំង។
ពិធីសំណេះសំណាលនិងប្រគល់អំណោយដ៏ថ្លៃថ្លា របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនិងលោកជំទាវ បណ្ឌិតពេជ្រ ចាន់មុន្នី នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិសឹករងខេត្តកំពង់ឆ្នាំង។
ថ្ងៃច័ន្ទ ៤កើត ខែកក្ដិត ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវថ្ងៃទី០៤ ខែកក្ដិក ២០២៤។
(កំពង់ឆ្នាំង)នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ២០២៤
ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចាន់ មុន្នី ហ៊ុន ម៉ាណែត នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង៕
– ពិធីនេះដែរក៏មានការអញ្ជើញចូលរូមពី ឯកឧត្តម លោកជំទាវ អមដំណើរគណៈអធិបតី និងមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទា ហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅក្នុងពិធីចំណេះសំណាងនិងទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកអំណោយរួមមាន អង្ករ៥តោន មីជាតិ ៥០០កេស ទឹកត្រី ៣០០យួរ និងទឹកស៊ីអ៉ីវ ៣០០យួរ ផងដែរ។
– ក្នុងឱកាស់នោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងមតិស្វាគមន៍ចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ គណៈអធិបតី និងបានអាននូវ របាយ ការណ៍សង្ខេប ដែរជាសកម្មភាពមនុស្សធម៌ របស់កម្លាំងបញ្ជាការដ្ឋានសឹករោងកំពង់ឆ្នាំង បានអនុវត្តពេលកន្លងមក តាមអ្វីដែលជាការចង្អុលបង្ហាញ ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ និងគ្រួសារកងទ័ពអតីតយុវជន ដែលជួបការលំបាកនិងជួបការខ្វះខាត និងការចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនិងគ្រោះហានិភ័យផ្សេងៗ ដែលកើតមានឡើងនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង តាមការណែនាំនិងអនុសាសន៍របស់សម្ដេចអធិប តីនាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុក ដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ។
– ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបញ្ជាក់ថាបន្តថា ចាប់ពីខែកក្កដា មកដល់ខែតុលា ឆ្នាំ២០២៤ អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏ដូច ជាគណៈ កម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅឧបត្ថម្ភដល់ អតីតយុទ្ធជន កងទ័ព ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ចំនួន៨១លើក ក្នុងនោះបានចំណាយ អង្ករ ១៤,៥៧៥គីឡូក្រាម ៤៩៤កេស ត្រីខ ៤៩៤ យួរ ទឹកត្រី ៤៨៦យួរ ទឹកស៊ីអ៉ីវ ៤៨៦យួរ ស័ង្កសី ២,៧៩៥ សន្លឹក ស៊ីម៉ងត៍ ៣៧៧ការ៉ុង និង ថវិកាចំនួន ៣៩,៣៣៩ ,០០០រៀល និងបានប្រើប្រាស់ប្រេងសាំង ២,៧៣០លីត្រ ប្រេងម៉ាស៊ូត ២,៦៧០លីត្រ សម្រាប់ដោះស្រាយមធ្យោបាយធ្វើដំណើរបម្រើឲ្យការងារមនុស្សធ៌មខាងលើនេះ។
– ពិធីសំណេះសំណាលនិងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត តាមរយ:ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក របស់សម្ដេចអធិបតីនិងលោកជំទាវបណ្ឌិត និងបានកើតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាននិងពលទាហានទាំងអស់ក្នុងបញ្ជាការដ្ឋានតំបន់ប្រកាសសឹករងកំពង់ឆ្នាំង ដែលបានសហការនិងបានកសាងនូវសមិទ្ធផល ព្រមទាំងបានចុះជួយប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ទៅលើគ្រួសារកងទ័ពនិងអតីតយុវជននីតិសម្បទាក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសបានយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះនានានិងការជួបគ្រោះមហន្តរាយនានារបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង។