
រដ្ឋបាលស្រុកកំពង់ បានរៀចំពិធីប្រណាំង ទូកអ៊ុំ និងទូកបាឡាស្មាច់ ចំនួន២៧ទូក ត្រូវបានបញ្ចប់ហើយនៅថ្ងៃនេះ៕
រដ្ឋបាលស្រុកកំពង់ បានរៀចំពិធីប្រណាំង ទូកអ៊ុំ និងទូកបាឡាស្មាច់ ចំនួន២៧ទូក ត្រូវបានបញ្ចប់ហើយនៅថ្ងៃនេះ៕
(កំពង់ឆ្នាំង)នាព្រឹកថ្ងៃទី២៩ ខែតុលា ២០២៤ ស្រុកកំពង់លែង ជារៀងរាល់ឆ្នាំតែងតែរៀបចំពិធីប្រណាំងទូកអ៊ុំទូកចែវនិងទូកបាឡាស្មាច់ មុនពេលដែលទៅចួលរួមប្រណាំងទូកថ្នាក់ជាតិ ក្នុងពិធីបុណ្យអ៊ុំទូក អកអំបុក បណ្ដែតប្រទីត និងសំពះព្រះខែ ជាទំលាប់អ្នកស្រុកកំពង់លែងតែងតែមានការប្រណាំងទូកស្មាច់ដោយប្រើកម្លាំងម៉ាស៊ីន ពុំដែលខកខាននោះឡើយ។ ជាក់ស្តែងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់លែងក៏បានរៀបចំពិធីប្រណាំងទូកបាឡាស្មាច់ និងទូកអ៊ុំ និងមានទូកឈើខ្លះៗអមដំណើរ ចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុននេះ ។ ដែលពិធីនេះរដ្ឋបាលស្រុកកំពង់លែងតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅទីតាំងនៅមាត់ទន្លេ សួនច្បារជំទាវស្រែន មុខអធិការដ្ឋាននគរបាល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមថ្នាក់ដឹកនាំខេត្ត ស្រុក ប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករផងដែរ។
– លោកយ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបញ្ជាក់ថា គោលបំណងដែលរដ្ឋបាលស្រុក រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នេះឡើងគឺ ទី១ រំលឹករក្សា និងអភិរក្ស នូវកេរដំណែលប្រវត្តិសាស្ត្ររបស់បុព្វបុរសយើង ដែលបានបន្សល់ទុកតាំងពីសម័យបូរាណ កាលមក។ ទី២ ដើម្បីបង្កើតឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងយើង បានសប្បាយរីករាយជុំគ្នាផងដែរ។
ទី៣ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងអញ្ជើញចូលរួមទស្សនាបានដឹងអំពីប្រវត្តិខ្លះៗ អំពីពិធីបុណ្យអុំទូក។
– រំលេចថា ព្រះរាជពិធីបុណ្យអុំទូកបានប្រារព្ធធ្វើជាយូរលង់ណាស់មក ហើយ ដែលមានឆ្លាក់នៅតាមជញ្ជាំងប្រសាទបាយ័ន និងប្រសាទបន្ទាយឆ្មា និងមានសរសេរក្នុងសៀវភៅជ័យវរ្ម័នទី៧ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត បានបញ្ជាក់ថា នៅក្នុងសម័យអង្គរ ដើមសតវត្សទី១២ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់យាង ចេញធ្វើសង្គ្រាមជើងទឹកជាមួយកងទ័ពជ្វា ដែលបានមកយាយីលើទឹកដីខ្មែរ ដោយព្រះអង្គទ្រង់ប្រថាប់នៅលើព្រះទីនាំ ង គឺបច្ចុប្បន្នហៅថាទូក ដែលក្នុងព្រះហស្ថមានកាន់ដំបង និងធ្នូ យ៉ាងស្វាហាប់ក្នុងការដឹកនាំកងទ័ព។
– គួរបញ្ជាក់ផងដែរថាការប្រណាំងនៅថ្ងៃនេះមានពីរវិញ្ញាសារសរ៉ុបចំនួន២៦គូ ក្នុងនោះវិញ្ញាសារទី១/ការប្រណាំងទូកស្មាច់មានចំនួន២១គូ និងវិញ្ញាសារទី២/ប្រណាំងទូកអុំបុរសចំនួន៥គូនិងមានទូកចែវបុរសជាទូកកិត្តិយសចំនួនមួយផងដែរ៕