សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង បាននាំយកនូវថវិកាបេឡាមរណសង្រ្គោះ ចំនួន២០លានរៀល ប្រគល់ជូនគ្រួសារសមាជិកអតីតយុទ្ធជនចំនួន៥គ្រួសារ

សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង បាននាំយកនូវថវិកាបេឡាមរណសង្រ្គោះ ចំនួន២០លានរៀល ប្រគល់ជូនគ្រួសារសមាជិកអតីតយុទ្ធជនចំនួន៥គ្រួសារ ស្ថិតនៅក្រុងកំពង់ឆ្នាំងនិងស្រុកបរិបូណ៌ !!

– ថ្ងៃអង្គារ៍ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវថ្ងៃទី២៣ ខែកក្ដដា ២០២៤ ចេញផ្សាយដោយគេហទំព័រ សម្លេងម្ចាស់ស្រុក។

(កំពង់ឆ្នាំង)ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៤ លោក វរសេនីយ៍ឯក ចក់ ជឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត,និងលោក មូ ចន្ថា ប្រធានការិយាល័យអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង តំណាងឲ្យ ឯកឧត្តម អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងរួមជាមួយក្រុមការងារថ្នាក់ខេត្តស្រុកនិងកងកម្លាំងប្រដាប់អាវុធទាំងបី បាននាំយកថវិកាបេឡាមរណ:ភាពសង្គ្រោះ ចុះប្រគល់ជូនចំនួន ២០,០០០,០០០រៀល និងលិខិតចូលរួមមរណទុក្ខជូនដល់ 1/.លោកស្រី នួន សុថា ត្រូវជាកូនរបស់សពអតីតគ្រួសារពលីឈ្មោះ យឹម សែម ID(SC9000125)ទទួលមរណ
ភាពនៅភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

2/.លោកស្រី ចាន់ ដាវីន ត្រូវជាកូនរបស់សពអតីតនិវត្តជនឈ្មោះ ចាន់ រដ្ឋាID( RB20001271)ទទួល
មរភាពនៅ ភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

3/ លោកស្រី មួក គាណាត ត្រូវជាប្រពន្ធរបស់សពអតីតជនពិការឈ្មោះ ពុំ ឡេវ ID(HA90001403)
ទទួលមរណភាពនៅភូមិ សាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌។

4./លោកស្រី ប៊ូ ណាន ត្រូវជាកូនរបស់សពអតីតគ្រួសារពលីឈ្មោះកង រឿន ID(SA90001392)ទទួលមរណ
ភាពនៅ ភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូណ៌។

5/.លោកស្រី ធុច សុជាតិ ត្រូវជាកូនរបស់សពគ្រួសារពលីឈ្មោះ នង ឈិន ID(SA01001664)ទទួល
មរណភាពនៅភូមិដក់ពរ ឃុំខុនរ៉ង ស្រុកបរិបូណ៌។

ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច តេជោ ហ៊ុន សែន និង សូមគោរពជូនពរសម្តេច សូមសម្តេចជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមគាំទ្រ សម្តេច តេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និង មានការរីកចម្រើន គ្រប់វិស័យ ជានិច្ចនិរន្តរ៍តរៀងទៅ៕