ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្ បានដង្ហែរទៀនវស្សាន៊យកប្រគេនព្រះសង្ឃចំនួន២៩ វត្ត៕

 

ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្ បានដង្ហែរទៀនវស្សាន៊យកប្រគេនព្រះសង្ឃចំនួន២៩ វត្ត ស្ថិតស្រុកកំពង់លែង។

(កំពង់ឆ្នាំង) ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេ៉សកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរខេត្តកំពង់ឆ្នាំង លោកជំទាវកែវ ចន្ទមុន្នី តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង ឯកឩត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមទាំងមន្ត្រីរាជការ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកទៀនវស្សា ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ យកទៅប្រគេនដល់ព្រះសង្ឃចំនួន ២៤វត្ត ក្នុងនោះមានអាស្រមចំនួន៥ អាស្រមស្ថិតក្នុងស្រុកកំពង់លែង ពិធីនេះបានប្រារពធ្វើនៅក្នុងវត្តស្វាយរំពារ៍ ឃុំស្វាយរំពារ៍ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ថ្លែងថា ពិធីដង្ហែរទៀនវស្សានេះជាពៃណីខ្មែរ មានតាំងពីយូរយារណាស់មកហើយក្នុងប្រទេស កាន់ព្រះពុទ្ធសាសនា ជាច្រើន ក៏ដូចជាប្រពៃណីសាសនា និងវប្បធម៌ផ្សេងទៀតដែរ៕