ផ្លូវចំណោទងាយបង្កគ្រោះមួយខ្សែរ(ប្រវែង ៥០ ម៉ែត) អាជ្ញាធរខេត្តបានជម្រុញ អោយអាជ្ញាធរក្រុងសាងសង់រួចមុនពេលទឹកទន្លេហូរចូល !!

– ផ្លូវចំណោទងាយបង្កគ្រោះថ្នាក់នោះ ពេលនេះអាជ្ញាធរខេត្ត បានជម្រុញអោយអាជ្ញាធរក្រុងកំពង់ឆ្នាំងសាងសង់ឲ្យហើយមុនពេលទឹកទន្លេហូរចូល !!!

-ថ្ងៃ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវថ្ងទី១៥ កក្ដដា ២៩២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក។

(កំពង់ឆ្នាំង) អភិបាលខេត្តកំពង់ឆ្នាំងបានជម្រុញអាជ្ញាធរក្រុងកំពង់ឆ្នាំចាប់ផ្តើមចាក់សាប ផ្លូវចំណោទមួយកន្លែងគឺ (ផ្លូវទំនប់បារាំង) ឲ្យប្រែក្លាយទៅជាផ្លូវបេតុងដើម្បី សម្រួលដល់ការលំបាក របស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ ជាពិសេសបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាកសិករ ក្នុងការដឹកកសិផលនានា ទៅកាន់ទីផ្សារ។ លោកហ៊ីង ភព្វមិនា អភិបាលក្រុងកំពង់ឆ្នាំងបញ្ជាក់ថា: ផ្លូវចំណោទនេះមានប្រវែងប្រមាណ៥០ម៉ែត្រ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមស្ថានាឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ដោយសង្កេតឃើញថា ផ្លូវចុះទួលចំណុចខាងលើនេះមានសភាពចោទរអិល ស្ថានភាពពិបាកក្នុងការធ្វើដំណើឡើងចុះ ពេលខ្លះបង្កជាគ្រោះថ្នាក់ក្រឡាប់រថយន្តតូច.ធំ.ក្រឡាប់គោយន្ត និងរ៉ឺម៉កដឹកឥវ៉ាន់ របស់បងប្អូនប្រជាពលរដ្ឋ ហេតុដូចនេះហើយ ទើបអភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឲ្យអាជ្ញាធរក្រុងប្រញាប់កសាងផ្លូវមួយខ្សែនេះឲ្យប្រែក្លាយទៅជាផ្លូវបេតុង កសាងយ៉ាងណាឲ្យបានរួចរាល់មុនពេលទឹកទន្លេឡើងចូលដល់៕