កម្មវិធីពិព័រណ៍ថវិកាឃុំសង្កាត់ប្រចាំឆ្នាំ២០២៤ គោលបំណងការលើកកំពស់កម្លាភាពនិងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិរបស់ឃុំស្វាយជ្រុំ ស្រុករប្អៀខេត្តកំពង់ឆ្នាំង។

កម្មវិធីពិព័រណ៍ថវិកាឃុំសង្កាត់ប្រចាំឆ្នាំ២០២៤ គោលបំណងការលើកកំពស់កម្លាភាពនិងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិរបស់ឃុំស្វាយជ្រុំ ស្រុករប្អៀខេត្តកំពង់ឆ្នាំង។

ថ្ងៃ៨រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវថ្ងៃទី១៩ ខែមិថុនា ២០២៤ ចេញផ្សាយដោយគេហទំទ័រ សម្លេងម្ចាស់ស្រុក។

(កំពង់ឆ្នាំង)នៅថ្ងៃទី២៩ខែមិថុនា២០២៤ រដ្ឋបាលឃុំស្វាយជ្រុំបានរៀបចំពិព័រណ៍ថវិកាឃុំសង្កាត់ប្រចាំឆ្នាំ២០២៤ ដោយសហការជាមួយក្រុមការងារអង្កការអនាគត់កុមារ គឺគោលបំណងលើកកំពស់កម្លាភាពការយល់ដឹងនិងទទួលបានចំណាប់អារម្មណ៍ លើកទឹកចិត្តប្រជាពលរដ្ឋទូទៅឲ្យចូលរួមក្នុងដំណើរការ រៀបចំថវិកាដើម្បីចូលរួមក្នុងការបែងចែកធនធាន ដោះស្រាយតម្រូវការបន្ទាន់បំផុតរបស់ប្រជាពលរដ្ឋ។

លោក ជា ណុំ មេឃុំស្វាយជ្រុំ មានមតិស្វាគមន៍និងអានរបាយការណ៍ជូនអង្គពិធីស្ដីអំពីស្ថានភាពភូមិសាស្ត្ររបស់ឃុំស្វាយជ្រុំ ស្ថិតក្នុងស្រុករលាប្អៀដែលមានចម្ងាយប្រវែងពីស្រុកមាន ១៨គីឡូម៉ែត្រ មានព្រំប្រទល់ => ខាងជើងទល់នឹង ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៌.ខាងត្បូងទល់នឹង ឃុំពង្រនិងឃុំបន្ទាយព្រាល ស្ថិតនៅក្មងស្រុករលាប្អៀ .ខាងកើត ទល់នឹងឃុំភ្នំគ្រាំងដីមាស.ខាងលិចជាប់នឹងឃុំមេលំស្ថិតនៅស្រុកបរិបូរណ៌។
– សាលាឃុំស្វាយជ្រុំមាន ភូមិចំនួន១៤ ភូមិ មានផ្ទៃដីសរុប ៥៥៦.៤៧០ គីឡូម៉ែត្រការ៉េ ប្រជាជនសរុបមាន ៩៧២៨ នាក់ ស្រីមាន ៣៤៣៦នាក់៕
– ក្នុងឱកាសនោះដែរលោកជា ណុំ មានមោទិកភាពនិងអប់អរសាទរចំពោះ ការរៀបចំកម្មពិធីពិព័រថវិកាឃុំសង្កាត់ប្រចាំឆ្នាំលើគម្រោងបានល្អប្រសើរ {ក្នុងការលើកកម្ពស់តម្លាភាពនិងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ} ក្រោមការគាំទ្រថវិកាដោយអង្កការសម្ព័នភាពដៃគូរសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ(សម្ព័នភាព CPDD ) ដោយមានការចូលរួមពីលោក ខែម សុខុន នាយកប្រតិបត្តិអង្កការអនាគត់កុមារ. លោក ធា វី ប្រធានមណ្ឌុលសុខាភាពឃុំ. លោក ភឿន សុខុម នាយប៉ុស្ត៍រដ្ឋបាលឃុំ.និងប្រជាពលរដ្ឋចូលរួមចំនួន១៣០នាក់ផងដែរ៕