គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ២០២៤ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា {ថ្ងៃទី២៨ មិថុនា ១៩៥១=>ថ្ងៃទី២៨ ខែមិថុនា ២០២៤ }
ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ព្រមទាំងសមាជិកសមាជិកាជាច្រើនប្រមាណជាង 1000 នាក់បានចូលរួមផងដែរ៕