កិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អណត្តិទី៤ នៅសាលាខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អណត្តិទី៤ នៅសាលាខេត្តកំពង់ឆ្នាំង។

– ចេញផ្សាយថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក។

(ខេត្តកំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ២០២៤ កិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត , ឯ្ឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក នាយករងរដ្ឋបាលសាលា
ខេត្ត ,លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកវរៈសេនីយ៍មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ,សឹករងកំពង់ឆ្នាំង និងអនុប្រធានពន្ធនាគារខេត្ត ,លោកប្រធានមន្ទីរ អង្គភាពជុំវិញ ,លោកនាយកទីចាត់ការ និងលោកប្រធានអង្គភាពនៃសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ការិយាល័យលេខាធិការក្រុមប្រឹក្សា និងការិយាល័យសរុប និងព័ត៌មាន សរុបចំនួន ៩៩ រូប ។

១-ស្ដីពីការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
២-ផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសម្រាប់រយៈពេល ១២ ខែ គិតចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី ២
៣.-ស្តាប់សេចក្តីរាយការណ៍អំពីលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខេត្តក្នុងអាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត និងទិសដៅការងារដែលត្រូវអនុវត្តបន្ត
៤-បញ្ហាផ្សេងៗ
ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៧ សណន ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីនិតីវិធីនៃការសុំច្បាប់អវត្តមានពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្។