កាលពីថ្ងៃទី21 06 2024 ដ្ឋបាលសាលាឃុំស្វាយជ្រុំបានបើកនិងវាយតម្លៃ សំណើរឲ្យក្រុមហ៊ុនចំនួន៦ ដេញថ្លៃគម្រោងផ្លូវក្រាលគ្រួសក្រហម ចាប់ពីភូមិកំពង់រាំង -និង ភូមិឧទម្ពរដែលមានមានប្រវែង ១៩៥៥ ម៉ែត្រ៕

កាលពីថ្ងៃទី21 06 2024 ដ្ឋបាលសាលាឃុំស្វាយជ្រុំបានបើកនិងវាយតម្លៃ សំណើរឲ្យក្រុមហ៊ុនចំនួន៦ ដេញថ្លៃគម្រោងផ្លូវក្រាលគ្រួសក្រហម ចាប់ពីភូមិកំពង់រាំង -និង ភូមិឧទម្ពរដែលមានមានប្រវែង ១៩៥៥ ម៉ែត្រ និងមាន លូភ្លោះអង្កត់ផ្ចិត១ម៉ែត្រ(ចំនួនមួយកន្លែង.លូអង្កត់ផ្ចិត០.៦០ម៉ែត្រចំនួន១កន្លែង និងស្លាកសញ្ញាគម្រោង១កន្លែង ការដេញថ្លៃគម្រោងផ្លូវនេះដោយមានការចូលរួមពី លោក ហង្ស ពិសី នាយកទីចាត់ការផែនការនិងវិនិយោគខេត្ត .លោក យុ៉ង សេង អភិបាលរងស្រុករលាប្អៀ. លោកម៉ែន នួន មេឃុំស្វាយជ្រុំ ព្រមទាំងលោកជំទប់ទី១ លោកជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំស្វាយជ្រុំ. ប្រធានក្រុមហ៊ុនទាំង ៦ចូលរួមផងដែរ។

– សូមបញ្ជាក់ថា:ការដេញថ្លៃគម្រោងផ្លូវរបស់ឃុំស្វាយជ្រុំសម្រាប់ឆ្នាំ២០២៤នេះមានសុពលភាពឈ្នះបានទៅលើក្រុមហ៊ុន ធាម សៅ និងមានភាពសុក្រិត្យល្អនិងដំណើរការយ៉ាងរលូន ពិធីនេះបានចប់សព្វគ្រាប់នូវវេលាម៉ោង១០.១១នាទី នាព្រឹកថ្ងៃទី២១ ខែមិថុនា ២០២៤ នៅសាលាឃុំស្វាយជ្រុំ ស្ថិតនៅក្នុងស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង៕

-នៅថ្ងៃ ខែដ៏ដែលរដ្ឋបាលឃុំស្វាយជ្រុំ និងមានពិធីផ្ដល់សម្ភារ:របស់គម្រោងអាហារូបឧបត្ថម្ភថ្នាក់ជាតិនិងគាំទ្រស្ត្រីមានផ្ទៃពោះ.កុមារក្រោមអាយុ២ឆ្នាំសម្ភារៈប្រគល់ជូរមាន÷កាតាប១.អាវភ្លៀង១.មួក១ សម្រាប់ចុះធ្វើការងារនៅមូលដ្ឋាន.រៀបចំឡើងដោយអង្កការអនាគតកុមារ ដោយមានការចូលរួមពីលោក ម៉ែន នួន មេឃុំស្វាយជ្រុំ លោកជំទប់ទី១ លោក ស្រី ទទួលបន្ទុក់ស្ត្រីនិងកុមារ ព្រមទាំងក្រុមទ្រងទ្រុងសុខភាពភូមិចំនួន២៨នាក់៕