ពិធីប្រគល់អាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនកងកម្លាំង នៅទីបញ្ជាការដ្ឋានរ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវភ្លៀង ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំង នៅទីបញ្ជាការដ្ឋានរ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង៕

ចេញផ្សាយថ្ងៃ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវថ្ងៃទី១៩ ខែមិថុនា ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក។

(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោក និងជា អគ្គនាយក អគ្គនាយកដ្ឋានស្រាវ ជ្រាវចារកិច្ចក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងនាំយកអាវភ្លៀង ដែលជាអំ ណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកចែកជូនដល់កងកម្លាំង នៃយោធាភូមិភាគពិសេស នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ទុកសម្រាប់ប្រើប្រាស់ក្នុងរដូវ វស្សានេះ និងមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំ ពង់ឆ្នាំង ឯកឧត្តមស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវកែវ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ព្រមទាំង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល រងក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបផងដែរ។

ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត្យ រតនា មេបញ្ជាការរងយោធភូមិភាគពិសេស តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជា ការយោធាភូមិភាគពិសេស បានសម្ដែងគេចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ វត្ត មានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហ៊ុន ម៉ានិត ប្រធានអគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ ក្រសួងការ ពារជាតិ និងជាមេបញ្ជាការរងកងទ័ព ជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកសំណេះ សំណាល សាកសួរសុខទុក្ខយោធិន និងបានចែក អាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ។

នាឱកាសដ៏ឧត្តុង្គឧត្តមនោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងពីរ និងសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយ ឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ឯកឧត្តមបានបន្តទៀតថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែឧបត្ថម្ភអាវភ្លៀង អាវរងា ដល់កងទ័ព ដើម្បីបំពេញនូវភារកិច្ចជូនជាតិមាតុភូមិកម្ពុជា ។

ជាទីបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ព្រឹត្តិការសឹករងកំពង់ឆ្នាំង បានប្លែកអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេ នីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារ ជាតិ ដែលបានអញ្ជើញចុះមកសំណេះសំណាលនិងសាកសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចទាំងទ្វេ ចែកជូនកងកម្លាំងនៅទីបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្នុងនាមលោកជាមេបញ្ជាការទីបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រមទាំងបញ្ជាការរង នាយទាហាន និងពលទាហាន ទាំងអស់ សូមគោរពតាមបទបញ្ជានិងបម្រើប្រជាពលរដ្ឋជាតិមាតុភូមិ ព្រមទាំងប្ដេជ្ញាគាំទ្រ យ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណនតេជោ ។