ពិធីបើកការដ្ឋានផ្លូវចំនួន២ខ្សែរ នៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលចំណាយទឹកប្រាក់ចំនួន ១៩៣.០០០.០០០ រៀល ៕

ពិធីបើកការដ្ឋានផ្លូវចំនួន២ខ្សែរ នៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលចំណាយទឹកប្រាក់ចំនួន ១៩៣.០០០.០០០ រៀល ៕

ចេញផ្សាយថ្ងៃ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវថ្ងៃទី១១ ខែមិថុនា ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក៕

(ពីស្រុកកំពង់លែង) នៅព្រឹកថ្ងៃទី១១ ខែមិថុនា ២០២៤ ពិធីបើកការដ្ឋានគម្រោងជូសជុលផ្លូវក្រាលគ្រួសក្រហម ចំនួន២ ខ្សែរ ដែលមានទទឹងខ្នងលើ ៥ មែត្រ និងបណ្ដោយ២៧៥០មែត្រ មានលូមូលទោល៦០០ មម ចំនួន១ ផ្លូវខ្សែរទី១ ស្ថិតនៅក្នុងភូមិអណ្ដូងរនុក ផ្លូវខ្សែរទី២ គឺស្ថិតនៅភូមិត្រនប់ ក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕ ផ្លូវទាំងពីរខ្សែរនេះ និងត្រូវបានចំណាយទឹកប្រាក់អស់ចំនួន១៩៣.០០០.០០០៛ គឺជាថវិការបស់ជាតិនិងជាប្រាក់គម្រោងសម្រាប់ឆ្នាំ ២០២៤ គឺស្ថាបនាដោយក្រុមហ៊ុនអ៊ូលាងហុង ហើយដោយមានការអញ្ជើញចូលរួមពី លោក វ៉ា វង្ស មន្ត្រីទទួលបន្ទុកផ្នែកបច្ចេកទេសខេត្ត.លោក មាន សម្បត្តិ នាយកទីចាត់ការផែនការណ៍និងវិនិយោគខេត្ត ជួសមុខឲ្យលោកហង្ស ពិសី ទទួលបន្ទុកផ្នែកខាងលទ្ធកម្ម លោក អោក ហួត មេឃុំត្រងិល និងជាប្រធានក្រុមប្រឹក្សាឃុំ ជាប្រធានគម្រោង ព្រមទាំងមេភូមិទាំង២ភូមិ និងប្រជាពលរដ្ឋចូលរួមចំនួន៣៣នាក់ផងដែរ៕

– ឱកាសនោះដែរ លោក វ៉ា វង្ស មន្ត្រីទទួលបន្ទុកផ្នែកបច្ចេកទេសខេត្ត លោកមានប្រសាសន៍បើកកម្មពិធីពីពេលនេះតទៅ !!! លោក វ៉ា វង្សមានប្រសាសន៍បន្ត ស្ដីពីភាពរីកចម្រើនក្នុងឃុំត្រងិលដោយសារប្រជាពលរដ្ឋយើងចូលរួមបរិច្ចាគដីនិងចែករំលែកទើបមានការអភិវឌ្ឍន៍ផ្លូវបានល្អសម្រាប់កូនចៅតទៅថ្ងៃខាងមុខ។

– សូមបញ្ជាក់ថា:ពិធីនេះបានប្រារពធ្វើនៅក្នុងភូមិអណ្ដូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕