ពិធីសម្ពោធប្រឡាយទឹកពោធិឡើងប្រវែង(១៣៤១.ម) និងឆ្លងអណ្ដូងទឹក ស្ថិតនៅក្នុងឃជើងគ្រាវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង៕

ពិធីបុណ្យផ្កាប្រាក់សាមគ្គី.សម្ពោធប្រឡាយទឹកពោធិឡើងប្រវែង(១៣៤១.ម) និងឆ្លងអណ្ដូងទឹក ស្ថិតនៅក្នុងឃជើងគ្រាវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង៕

ចេញផ្សាយថ្ងៃ១១ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវថ្ងៃទី០២ ខែមិថុនា ២០២៤ ដោយគេហទំព័រ ព័ត៌មានសម្លេងម្ចាស់ស្រុក ៕

(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី០២ ខែមិថុនា ២០២៤ ពិធីបុណ្យផ្កាប្រាក់សាមគ្គី.សម្ពោធប្រឡាយទឹកព្រមទាំងឆ្លងអណ្ដូងទឹក ស្ថិតនៅក្នុងភូមិតាំងបំពង់និងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។
– ក្រោមអធិបតីភាព ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលោប្អៀ និងជា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំជើងគ្រាវ ព្រមទាំងលោកជំទាវ គង់ សុធារី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋចំនួន២០០នាក់ដែលបានចូលរួមក្នុងពិធីនេះ។

ក្នុងឱកាសនោះដែរ លោក ថាវ ធឿន មេឃុំជើងគ្រាវ បានមានប្រសាសន៍ស្ដីអំពីប្រវត្តិប្រឡាយទឹកពោធិឡើងកើតមានឡើងតាំងពីយូរយាណាស់មកហើយ ដែលចាស់ព្រឹទ្ធាចារ្យជំនាន់មុនៗនាំគ្នាហៅថា÷ {ស្ទឹងពោធិឡើង}ពួកគាត់ឃើញមានស្ទឹងនេះតាំងពីពួកគាត់កើតមិនទាន់ដឹងក្ដីមក ច្រើនដំណងមកហើយ ស្ទឹងនេះមានប្រភពបែកចេញពីអូរទំនប់គង្គា ត្រង់ចំណុចតំបន់ព្រៃមាន់ ស្ថិតក្នុងភូមិចំបក់កន្ទ្រាញ ឃុំតាំងក្រសាំង ស្រុកទឹកផុស ហូរឆ្លងកាត់ ឃុំជើងគ្រាវ មកចំ ចំណុចលើភូមិចំនួន៦ភូមិ គឺ ភូមិតាលោ ភូមិព្រីងកោង ភូមិហ្លួង ភូមិអណ្ដូងចេក ភូមិទឹកចេញ និងភូមិតាំងបំពង់ ហើយបន្តហូរកាត់ភូមិគ្រួស ឃុំរលាប្អៀ រហូតដល់ស្ទឹងជ្រៃបាក់៕

– សូមបញ្ជាក់ថា: បើគិតពីប្រវែងសរុបនៃស្ទឹងចាប់ពីចំណុចបែកចេញពីអូរហូតដល់។គឺមានប្រវែងប្រមាណ 12 គីឡូម៉ែត្រ៕
– បន្ទាប់មក ឯកឧត្តម ភួង សោភា មានមតិសំណេះសំណាលមួយប្រជាពលរដ្ឋ និងបាននាំពាំពាក្យផ្ដាំផ្ញើពីររាជរដ្ឋាភិបាលសួរសុខទុក្ខប្រជាពលរដ្ឋតាមរយ:ឯកឧត្តមផងដែរ ឯកឧត្តមបានបន្តទៀតថា ការងារអ្វីៗមួយគឺផ្អែកទៅលើកម្លាំងសាមគ្គីភាពទើបបានសម្រេចជោកជ័យ៕ជាក់ស្ដែងដូចបងប្អូនប្រជាពលរដ្ឋយើងបានជីកនិងស្ដារប្រឡាយនេះអញ្ចឹង! នេះហើយជាកម្លាំងសាមគ្គី។ -ឯកឧត្តម ក៏សូមអំពាវនាវឲ្យបងប្អូនសប្បុរសធម៌ជិតឆ្ងាយមេត្ដាជួយឧបត្ថម្ភនិងសហការណ៍គ្នាឲ្យសម្រេចជោជ័យនាពេលខាងមុខ៕