មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបើកកិច្ចពិភាក្សាចែករំលែកបទពិសោធន៏និងជម្រុញនៃការសរសេរព័ត៌មាន ជាមូលដ្ឋានគ្រិះបែបសន្តិភាព៕

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបើកកិច្ចពិភាក្សាចែករំលែកបទពិសោធន៏និងជម្រុញនៃការសរសេរព័ត៌មាន ជាមូលដ្ឋានគ្រិះបែបសន្តិភាព៕

ចេញផ្សាយថ្ងៃ៧ ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនិងថ្ងៃទី២៩ ខែឧសភា ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក។

(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃទី 29 ខែឧសភា 2024 មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបើកកិច្ចពិភាក្សាចែករំលែកបទពិសោធន៍និងជម្រុញការសរសេរព័ត៌មានជាមូលដ្ឋានគ្រឹះបែបសន្តិភាព(ពោលគឺ)អនុវត្តតាមវិជ្ជាជីវៈ ក្រុមសីលធម៌ ឱ្យបានល្អប្រសើរនិងកាត់បន្ថយពត៌មានបែបហិង្សា ដល់អ្នកសារពត៌មានក្នុងខេត្តកំពង់ឆ្នាំង។

– ដោយមានការអញ្ជើញចូលរួម ក្រោមអធិតីភាព ឯកឧត្តម ពិ្រន យ៉ាន អនុលេខាធិការក្រសួងពត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឲ្យឯកឧត្តម នេត ភ័ត្រា នៃក្រសួងពត៌មាន និងលោកស្រី សុធាវី នាយិកាអង្កការ ក្រុមការងារដើម្បីដោះស្រាយទំនាស(ក ជ ទ)ព្រមទាំងមន្ទីរពត៌មាន ខ័ណនមន្ទីរ និង អ្នកសារពត៌មានខេត្តកំពង់ឆ្នាំង ប្រមាណ១០០នាក់។

– លោកហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមានប្រសាសន៍លើកឡើងថា÷អ្នកសារព័ត៌មានក្នុងខេត្តសូមចូលរួមអនុវត្តវិជ្ជាជីវៈ និងក្រមសីលធម៌ឲ្យបានល្អប្រសើរកាត់បន្ថយការចុះផ្សាយព័ត៌មានបែប ហិង្សា ញុះញ៉ង់ បញ្ឆេះ កំហឹង៕
– ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានចាត់ទុកថា ជាស្នូលសម្រាប់ការជំរុញការទាក់ទាញ អ្នកវិនិយោគ ក្រុមហ៊ុន ធំៗ ទាំងក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ ធ្វើការសម្រេចចិត្ត ចូលមក វិនិយោគបណ្តាក់ទុនថ្មីៗ បន្ថែមទៀត ដែលទាមទារអោយយើងចូលរួមទាំងអស់គ្នា។
– ការលើកឡើងនេះ គឺក្នុងកិច្ចពិភាក្សាការចែករំលែកបទពិសោធន៍មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានបែបសន្តិភាព! នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះនៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង៕