អភិបាលខេត្តកំពង់ឆ្នាំង ប្រជុំដើម្បីដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់និងចាត់វិធានការណ៍លើក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង៕

កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង រួមមានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ដើម្បីដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់និងចាត់វិធានការណ៍លើក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង៕

(ខេត្តកំពង់ឆ្នាំង)នៅថ្ងៃទី២៧ ឧសភា ២០២៤នេះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាល
ខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំប្រជុំ ដោយមានការចូលរួមពីសំណាក់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៨ចំណុះខេត្ត និងកង កម្លាំងប្រដាប់
អាវុធទាំងបីប្រភេទនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីដាក់ចេញផែនការគ្រប់គ្រងល្បែង ស៊ីសង បញ្ហាគ្រឿងញៀន និងកំណត់មុខសញ្ញាក្មេងទំនើង តាមក្រុង ស្រុក ដើម្បីរឹតបន្តឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ទប់ស្កាត់និងបង្ក្រាបឲ្យបានម៉ឺងម៉ាត់ លើមុខសញ្ញាក្មេងទំនើង ល្បែងស៊ីសងនិងគ្រឿងញៀនដែលអុកឡុកនៅក្នុងមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរស់
នៅប្រកបដោយសុខសន្តិភាពគ្មានការភិតភ័យព្រួយបារម្ភ៕