ពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំង ៣ ប្រការគឺ÷ – ព្រះអង្គទ្រង់ប្រសូត្រ(ឧទ្យានលុម្ពិនី) – ព្រះអង្គទ្រង់ត្រាស់ដឹង(ពុទ្ឋគយោ) -ព្រះអង្គទ្រង់បរិព្វាន(នគរកុសិនារា)

ពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំង ៣ ប្រការគឺ÷
– ព្រះអង្គទ្រង់ប្រសូត្រ(ឧទ្យានលុម្ពិនី)
– ព្រះអង្គទ្រង់ត្រាស់ដឹង(ពុទ្ឋគយោ)
-ព្រះអង្គទ្រង់បរិព្វាន(នគរកុសិនារា)

(កំពង់ឆ្នាំង) រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជា នៅវត្តខេមវ័ន្ត ហៅវត្តខ្សាម ស្ថិតនៅភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១៤នេះ
– ក្រោមអធិបតីភាព លោក យិន សាវ៉េន អភិបាលរងខេត្ត និង លោកស្រី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ប្រជាពុទ្ធិបរិស័ទប្រជាពលរដ្ឋជាច្រើនផងដែរ។ ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏ធំមួយ ដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ៕ ដើម្បីគោរព រំឭកនឹកគុណ ដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ដែលព្រះអង្គទ្រង់ប្រសូត្រ បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វាន គឺចំថ្ងៃ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែវិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ ។