ផ្លូវកៅស៊ូចំនួន៥ខ្សែរ មានប្រវែងជាង៣ពាន់ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង កំពុងជុសជុលបាន៧៩.៨០%ហើយមកដល់ពេលនេះ៕

ផ្លូវកៅស៊ូចំនួន៥ខ្សែរ មានប្រវែងជាង៣ពាន់ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង កំពុងជុសជុលបាន៧៩.៨០%ហើយមកដល់ពេលនេះ៕

ចេញផ្សាយថ្ងៃ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៧ ត្រូវថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ដោយគេហទំពរ សម្លេងម្ចាស់ស្រុក
ការិយាល័យនិពន្ធ ០១២ ៤៩ ៣៨ ៥២/០៩៧ ៥៧ ៩៧ ៣៦៦/០១០ ៦៦ ៤០ ២០។

– (កំពង់ឆ្នាំង )នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះ លោកឈួរ រឹទ្ឋី បានបញ្ជាក់ឲ្យដឹងថា: ផ្អែកតាមការអនុវត្ត អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប តាមរយះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាសុី ABA៕ បច្ចុប្បន្នបានកំពុង ធ្វើការជួសជុលផ្លូវដោយចាក់ក្រាលកៅស៊ូ២ជាន់ DBST ចំនួន ៥ខ្សែ ប្រវែង ៣០៧៤ម៉ែត្រ ដែលមាន ទទឹងចន្លោះ ៥,៥ម៉ែត្រដល់ ៨ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕
– លោកអនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា គិតត្រឹម ខែឧសភា ឆ្នាំ២០២៤ សម្រេចការកសាងផ្លូវកៅស៊ូទាំង៥ខ្សែខាងលើជាលទ្ធផលធ្វើបានប្រមាណជាង ៧៩,៨០%ហើយ។ ក្នុងនោះមានដូចជា÷
-មួយខ្សែនៅផ្លូវផ្សារដើមគរ ក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរ។ មួយខ្សែនៅផ្លូវខាងលិចសាលាបឋមសិក្សាក្រុងកំពង់ឆ្នាំង ។ មួយខ្សែនៅចំចន្លោះកណ្ដាលសាលាបឋមសិក្សាក្រុងកំពង់ឆ្នាំង ដល់ផ្សារ ដើមគរ ក្នុងសង្កាត់ប្អេរជាដើម។

– ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោក ឆាយ លាភា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវនិងសំណូមពរ ដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមមេត្តាចូលរួម ជួយថែរក្សាការពារផ្លូវកៅស៊ូរបស់យើងឱ្យធានាបានការប្រើប្រាស់យូរអង្វែង ។
– ជាពិសេសសូមបងប្អូនកុំបោះសំរាមចោលតាមប្រព័ន្ធលូបង្ហូរទឹកដែលនាំឲ្យកកស្ទះចរន្តទឹកលិចផ្លូវកៅស៊ូក្នុងក្រុងធ្វើឲ្យផ្លូវរងការខូចខាតបាត់បង់គុណភាព ដែលជាទ្រព្យសម្បត្តិនិងប្រយោជន៍យើងទាំងអស់គ្នា ហើយសង្ឃឹមថាបងប្អូននិងយោគយល់គ្នាទៅវិញទៅមក។