ពិធីសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការណ៍ ស្ពានបេតុងដូនវៀត មានប្រវែង(២៤.មែ៉ត្រ និង ទទឹង ៤.៥ មែ៉ត្រ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុន៕

ពិធីសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការណ៍ ស្ពានបេតុងដូនវៀត មានប្រវែង(២៤.មែ៉ត្រ និង ទទឹង ៤.៥ មែ៉ត្រ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុន៕

– ចេញផ្សាយថ្ងៃ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី០៨ ខែឧសភា ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក៕

(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី០៨ ខែឧសភា ២០២៤.ស្ពានបេតុងដូនវៀត ប្រវែង ២៤ ម ទទឹង ៤.៥ ម បានសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការណ៍ ហើយ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុន តាមរយ:ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) ស្ពានបេតុងនេះ ស្ថិតនៅភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
– ដោយមានការអញ្ជើញចូលរួម ក្រោមអធិបតីភាព ឯកឧត្ដម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារឹទ្ឋិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង លោក យ៉ែម លក្ខណាអភិបាលនៃគណ:អភិបាលស្រុកកំពង់លែង ព្រមទាំងឯកឧត្តម លោក លោកស្រី សមាជិក សមាជិកា មន្ត្រីរាជការក្នុងស្រុកចូលរួមច្រើនកុ:ករ។

– ក្នុងឱកាសនោះដែរ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងភូមិដូនវៀត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនរាជរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយសាងសងស្ពានបេតុងដូនវៀត ហើយដោយចំណាយថវិកាសរុបមាន ១៣៧ ២០៧ ដូល្លា(មួយរយសាមសិបប្រាំពីពាន់ ពីរយប្រាំពីដូល្លាអាមេរិច)តារយ:ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ(គូសាណូណិ)

-សូមរំលឹកថា ស្ពាននេះបានចាប់ផ្ដើមសាងសង់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ប្រវែងបណ្ដោយ ២៤ ម៉ែត្រ ទទឹងមាន ៤.៥ ម៉ែត្រ
– លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មានប្រសាសន៍បន្តទៀតថា: លោក កំពុងអនុវត្តន៍គម្រោងការងារជួសជុលបន្ទាន់ដោយក្រាលដីល្បាយថ្ម មានប្រវែង ២៧០០ ម ទទឹង ០៦ ម៉ែត្រ ចន្លោះពីគ.ម ០០.០០០ដល់គ.ម ០២+៧០០ លើកំណាត់ផ្លូវខេត្ត១KCH៨ តភ្ជាប់ពីកំពង់ដរ ជ្រោយបបុស្យដល់ភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕