រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសង្ក្រានឆ្នាំថ្មីប្រពៃណីជាតិខ្មែរ(២០២៤) ដោយភាពសប្បាយរីករាយក្រៃលែង។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសង្ក្រានឆ្នាំថ្មីប្រពៃណីជាតិខ្មែរ(២០២៤) ដោយភាពសប្បាយរីករាយក្រៃលែង។

(កំពង់ឆ្នាំង) នៅរសៀលថ្ងៃទី១៣ ខែមេសា ២០២៤ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីសង្ក្រាន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័កពស២៥៦៨ ត្រូវនិងថ្ងៃទី១៣ ខែមេសា ២០២៤ ក្រោមអធិបតីភាពឯកឧត្តម បណ្ដិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប៉េសកម្មពិសេស ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថាក្រោមម្លប់សន្តិភាពប្រទេសជាតិ មានការរីកចម្រើនប្រជាជនទូទាំងប្រទេសសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានប្រសាសន៍បែបនេះ នៅក្នុងពិធីបើកប្រកាសព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដោយរៀបចំឡើងរដ្ឋបាលខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី ១៣ ខែមេសា ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្របានកោតសរសើរ ដល់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងដែលបានដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងអង្គការសង្គមស៊ីវិលប្រជាពលរដ្ឋសិស្សានុសិស្សបានរៀបចំសង្ក្រាន្តឆ្នាំថ្មីយ៉ាងមហោឡារិទ្ធនិងប្រកបដោយសោភាពសុភ័ណភាពប្រណិតភាពដែលបញ្ជាក់ពីអត្ត:សញ្ញាណជាតិដើម្បីរួមចំណែកថែរក្សាមរតកប្រពៃណីដ៏ផូផងរបស់បុព្វបុរសខ្មែរសម័យដើម។

– យោងតាមរបាយការណ៍ របស់ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថារដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំសង្ក្រាន្តឆ្នាំថ្មី ដោយបានដាក់ទីកន្លែងកំសាន្តចំនួន ៣កន្លែងធំៗ មានទី ១សួនច្បារបាញ់ទឹក ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន នៅមុចសាលាខេត្ត១កន្លែង សួនច្បារសម្ដេចចៅហ្វាវាំង គង់ សំអ៊ុល ១កន្លែង និងតំបន់ត្រជាក់ ចាប់ស្ថានីយប្រេងឥន្ធនៈស្ទេលាផ្លូវទៅផ្សារក្រោម ១ កន្លែង។

– ដោយឡែកនៅស្រុកក្រុងទាំង ៨ របស់ខេត្ត ក៏បានចាត់រៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋតាមបណ្ដាស្រុកមកលេងកម្សាន្តសប្បាយរីករាយក្នុងឱកាសសង្ក្រានឆ្នាំថ្មីនេះដែរ។

ទន្ទឹមនិងនោះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ ក៏បានចាត់តាំងបញ្ជារកងកម្លាំងប្រដាប់អាវុធ រៀបចំការពារសន្តិសុខនិងសណ្ដាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តបានយ៉ាងល្អប្រសើរផងដែរ។

នេះជាមោទនភាពដ៏ក្រៃលែងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងក្នុងឱកាសពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤៕ (អរគុណសន្តិភាព)