រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារពធ្វើពិធីសូត្រមន្តសសេចក្ដីសុខចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារពធ្វើពិធីសូត្រមន្តសសេចក្ដីសុខចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

(កំពង់ឆ្នាំង) នៅរសៀលថ្ងៃទី១៣ ខែមេសា ២០២៤ បានរៀបចំធ្វើពិធីសូត្រមន្តចម្រើនសិរីសួស្ដី នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័កពស២៥៦៨ ត្រូវនិងថ្ងៃទី១៣ ខែមេសា ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ជូរ ប៊ុន អេងរដ្ឋលេខាក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមនិងលោកជំទាវ សមាជិក សមាជិការ មន្ត្រីរាជការ មន្ទីរជុំវិញខេត្ត។ ពិធីនេះបានប្រព្រឹតទៅប្រកបបរិយាកាសនិងសប្បាយរីករាយក្រៃលែង។