សង្ក្រាន្តឆ្នាំថ្មីចំនួន ៤ កន្លែងនិងគ្រោងរៀបចំកំសាន្ត ផ្ដួចផ្ដើមដោយ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ឋ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង៕

សង្ក្រាន្តឆ្នាំថ្មីចំនួន ៤ កន្លែងនិងគ្រោងរៀបចំកំសាន្ត ផ្ដួចផ្ដើមដោយ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ឋ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង៕

(កំពង់ឆ្នាំង)រដ្ឋបាលខេត្តកំពង់ឆ្នាំងនិងគ្រោងរៀបចំសង្គ្រានឆ្នាំថ្មីចំនួន ៤ ទីតាំងផ្សេងគ្នាមានដូច÷
ទីតាំងទី១ ស្ថិតនៅសួនច្បារវិមានឯករាជ្យ ទីតាំងទី២ ស្ថិតនៅសួនច្បារ សម្ដេចចៅហ្វាវាំង គង់ សំអុល ទីតាំងទី ៣ ស្ថិតនៅសួនបាញ់ទឹក ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងទីតាំងទី៤ ស្ថិតនៅតំបន់ត្រជាក់ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង តាបណ្ដោយផ្លូវទៅផ្សារក្រោម។ មហាសង្ក្រាន្តឆ្នាំថ្មីនេះដោយមានកម្មវិធីបែបប្រពៃណីជាតិខ្មែរនិងល្បែងកំសាន្តជាច្រើន មានល្បែងប្រជាប្រិយ ប្រគុំតន្ត្រី និងអុជកាំជ្រោចនៅពេលរាត្រីផងដែរ៕

នេះបើយោងតាមប្រសាសន៍ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ឋ បានឲ្យដឹង ក្នុងឳកាសនោះដែរ ឯកឧត្តម បានអំពាវនាវនិងអញ្ជើញប្រជាពលរដ្ឋ លោកយាយ លោកតា ពុក ម៉ែ មីងមា បងប្អូន យុវជន យុវតី កុមារា កុមារី ចូលរួមសប្បាយរីករាយកំសាន្តសង្ក្រាន្តឆ្នាំថ្មី ក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានច្រើនកុះករ ដោយមេត្រីភាព(សូមអរគុណ)