ឯកឧត្ដម សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានអញ្ជើញជាកិតិ្ដយស ចូលរួមបុណ្យឆ្លងប្រាង្គចេតីយ៍និងគំរប់ខួប៣ឆ្នាំ មហាឧបាសកពុទ្ឋសាសនុត្ថម្ភក៏ លឹម ឈុន នៅស្រុកកំពង់លែង !!!

ឯកឧត្ដម សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានអញ្ជើញជាកិតិ្ដយស ចូលរួមបុណ្យឆ្លងប្រាង្គចេតីយ៍និងគំរប់ខួប៣ឆ្នាំ មហាឧបាសកពុទ្ឋសាសនុត្ថម្ភក៏ លឹម ឈុន នៅស្រុកកំពង់លែង !!!

ថ្ងៃអង្គារ៍ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧​ ត្រូវថ្ងៃទី១២​ ខែមិនា ២០២៤

(កំពង់ឆ្នាំង) ឯកឧត្ដម សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាកិតិ្តយសចូលរួមបុណ្យឆ្លងប្រាង្គចេតីយ៍និងគំរប់ខួប៣ ឆ្នាំមហាសប្បរសមង្គលសិរី អគ្គមហាឧបាសកពុទ្ឋសាសនូត្ថម្ភក៌ លឹម ឈុន ត្រូវជាឪពុកបង្កើត ឧកញ្ញ៉ា អុឹង ប៊ុនហូវ ព្រមទាំងមានការអញ្ជើញអមដំណើរពី ឯកឧត្ដម ស៊ុន សុវណ្ណរិទ្ឋ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ផងដែរ ៕
– ពិធីនេះប្រារព្វធ្វើឡើងនៅក្នុងបរិវេណវត្តពោធិត្ថារាម( ហៅវត្តពោធិអណ្តែត ) ស្ថិតនៅក្នុងភូមិត្អូរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។