មន្ទីរកិច្ចការនារីសហការជាមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្វធ្វើខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ(ស្រ្តីនិងក្មេងស្រីក្នុងបរិបទឌីជីថល)

មន្ទីរកិច្ចការនារីសហការជាមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្វធ្វើខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ(ស្រ្តីនិងក្មេងស្រីក្នុងបរិបទឌីជីថល)

– ចេញផ្សាយថ្ងៃ៩រោច ខែមាឃ ឆ្នាំថោះ បញ្ជស័ក ពស ២៥៦៧ ត្រូវថ្ងៃទី០៤ ខែមិនា ២០២៤ គេហទំព័រ សម្លេងម្ចាស់ស្រុក។

(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី០៤ ខែមិនា ២០២៤ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារពខួបអនុស្សាវរីយ៍លើកទី១១៣ ទិវានារីអន្តរជាតិ( ៨មីនា )ក្រោមប្រធាបទ(ស្រ្តីនិងក្មេងស្រីក្នុងបរិបទឌីជីថល)បានប្រារពធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ  ឯកឧត្តម ស៊ីវរុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូល ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក.លោកស្រី ជាថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាព និងមកពីបណ្ដាឃុំទាំង៧១ឃុំ ច្រើនយ៉ាងកុះករ។

– បន្ទាប់មកលោក ពេជ សូភា ប្រធានមន្ទីរកិច្ចការនារីខេត្ត កំពង់ឆ្នាំងបានឡើងអានរបាយការណ៍ជូនអង្គពិធីដូចតទៅ ថ្ងៃនេះមន្ទីរកិច្ចការនារីបានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ឋធ្វើមិទិ្ទញអអរសាទរទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៣ ឆ្នាំ ២០២៤ ក្រោមមូលបទ ( ស្ត្រី និង ក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល ) ជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រទេសនានា លើសកលលោក បានរៀបចំយុទ្ឋនាការទិវាអន្តរជាតិនារី ៨ មិនា ដើម្បីរំលឹកពីតស៊ូទាមទាសិទ្ឋិស្មើរគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ឋផល បញ្ហាប្រឈម ការប្តេជ្ញាចិត្តនិងវិធានការវិជ្ជមាននានាមក និងលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងគ្រប់រូប។ល។
– ចុងបញ្ចប់លោកស្រី សូមសម្ដែងនៅការអបអរសាទរការប្រារព្ឋធ្វើមិទ្ទិញទិវានារី ៨មិនាថ្ងៃនេះ និងសូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អង្គពិធីទាំងមូល ជួបតែសំណាងល្អតរៀងទៅ។