Latest News

នៅព្រឹកថ្ងៃទី០១ ខែមិនា ២០២៤ សាខាកាក់ក្របាតក្រហមស្រុកកំពង់លែង បានចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋ(ពិការភាព)មួយគ្រួសារ៕

ចេញផ្សាយថ្ងៃ៦រោច ខែមាឃ ឆ្នាំថោះ បញ្ជស័ក ពស ២៥៦៧ ត្រូវនិងថ្ងៃទី០១ ខែមិនា ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក។

( កំពង់ឆ្នាំង)ក្រុមការងារសាខាកាក់កាបាតក្រហមស្រុកកំពង់លែង ដឹកនាំដោយលោក ពុំ សុផល អភិបាលរងស្រុកកំពង់លែង និងទទួលបន្ទុកការងារផ្នែកកាក់កាបាតក្រហមស្រុកកំពង់លែង បានចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋមួយគ្រួសារ(ពិការភាព)
– អំណោយទាំងនោះមាន÷
1- អង្ករ ចំនួន ២០ គីឡូក្រាម
2- ទឹកត្រី ១ យួរ
3- មី ១ កេះ
4- ទឹកសុីអីវ ១ យួរ
5- ទឹកផ្លែឈើ ១ កេះ
6- មុង ចំនួន១ ព្រមទាំង ភួយចំនួន ១ និងថវិកាចំនួន ២៣០.០០០ រៀល ដែលមានឈ្មោះ សុខ ខេង ភេទប្រុស អាយុ ៣៨ ឆ្នាំ និង ប្រពន្ឋឈ្មោះ រិន ស្រីឡូត អាយុ៣៧ ឆ្នាំ មានកូនចំនួន២នាក់ រស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
– ក្នុងឱកាសនោះដែរ លោក អ៊ូ ចូច ជាប្រធានប្រជាការពារតំណាងអោយអាជ្ញាធរភូមិនិងក្រុមគ្រួសារពលរដ្ឋ(ពិការភាព) សូមថ្លែងអំណរគុណចំពោះក្រុមការងារ សាខាកាក់កាបាតប្រហមស្រុកកំពង់លែង ដឹកនាំដោយលោក ពំុ សុផល អភិបាលរងស្រុកនិងទទួលបន្ទុកការងារកាក់កាបាតក្រហមស្រុក ជាពិសេសសូមថ្លែងអំណរគុណ ចំពោះលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង លោកតែងតែ់យកចិត្តទុក្ខដាក់ជាមួយពលរដ្ឋជានិច្ច ហើយចាត់មន្ត្រីក្រោមឱវ៉ាតចុះជួយដល់ពលរដ្ឋជួបកាលំបាកគ្រប់បែបយ៉ាង និងបំរើរាស្ត្រឥតលក្ខខណ្ឌ៕