ព្រះវិមលញ្ញាណ ធន ឆុង ព្រះគ្រូអនុគណក្រុងកំពង់ឆ្នាំង .បានដឹកនាំ ព្រះចៅអធិកាវត្ត .គណៈកម្មការ អាចារ្យវត្ត ព្រមទាំង អាស្រមចំនួន១០ ក្នុងក្រុងកំពង់ឆ្នាំង បានប្រារពពិធីបង្ក្សកូល ថ្វាយព្រះវិញ្ញាក្ខន្ទ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិ ឧទ្ទេសបណ្ដិត ទេព វង្ស។

ចេញផ្សាយថ្ងៃ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស​ ២៥៦៧ ត្រូវថ្ងៃទី២៨ ខែកុម្ភ ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក៕

– (កំំពង់ឆ្នាំង) នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៤ ព្រះវិមលញ្ញាណ ឆន ឆុង ព្រះគ្រូអនុគណក្រុងកំពង់ឆ្នាំង បានដឹកនាំ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត ព្រមទាំង អាស្រមចំនួន១០ សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួមប្រារព្ធពិធីបង្សុកូល ថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិ ឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ៕
— ដោយឡែក នៅថ្ងៃដ៏ដែល វត្តខេមវន្ត(ហៅវត្តខ្សាម) ក៏មានប្រារពពិធីបង្កូ្សកូល ថ្វាយព្រះវិញ្ញាណក្ខន្ទ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិ ឧទ្ទេសបណ្ដិត ទេព វង្ស ដឹកនាំដោយព្រះគ្រូ សិរីធម្មញ្ញាណ នុច មុនី និងជាលេខាគណៈខេត្តនិងជាគណៈសង្ឃគ្រប់គ្រងវត្តខេមវន្ត(ហៅវត្តខ្សាម)ក្នុងនោះមានការចូលរួម សិលវន្ត សិលវតី និងពុទ្ឋបរិស័ទនិងព្រះសង្ឃចំនួន៦៤អង្អនាក់។ពិធីនេះបានប្រារពធ្វើនៅក្នុងវត្តខេមវន្ត(ហៅវត្តខ្សាម) ស្ថិតនៅភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕