រសៀលថ្ងៃទី២៤ ខែកុម្ភៈ ២០២៤ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារពពិធី ធ្វើបុណ្យមាឃបូជា៕

រសៀលថ្ងៃទី២៤ ខែកុម្ភៈ ២០២៤ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារពពិធី ធ្វើបុណ្យមាឃបូជា នៅវត្តខេមវន្ត (ហៅវត្តខ្សាម) ស្ថិតភូមិទី២ សង្កាត់ខ្សាម កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕

– ចេញផ្សាយ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ ស្រុក៕

(កំពង់ឆ្នាំង) នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ២០២៤ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធពិធីធ្វើបុណ្យមាឃបូជា នៅវត្តខេមវ័ន្ត (ហៅវត្តខ្សាម) ស្ថិតក្នុងភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងមានការនិមន្តនិងអញ្ជើញចូលរួម÷ពីលោកយិន សាវ៉ន អភិបាលរងខេត្ត តំណាងឯកឧត្តុម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំង ព្រះវិមលញាណ ឆន ឆុងតំណាង ព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង និងព្រះសិរីធម្មញាណ ព្រះសិរីធម្មញាណ នុច មុនី ព្រះលេខាធិការគណខេត្ត ប្រធានអង្គភាពជុំវិញខេត្ត ព្រះសង្ឃវត្តខេមវ័ន្ត អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូពុទ្ធបរិស័ទចូលរួមផងដែរ ក្នុងពិធីនោះមានការបួងសួង ដង្ហែរក្បូនជុំវិញព្រះវិហារចំនួន៣ជុំនិងពិធីជាច្រើនទៀត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសសូមអោយសន្តិភាពបច្ចុប្បន្នស្ថិតនៅគង់វង់ជារាងរហូត។

– ព្រះវិមលញាណ ឆន ឆុង បានមានសង្ឃដីកាបញ្ជាក់អោយដឹងថាៈបុណ្យមាឃបូជា មាន២យ៉ាង ប្រភពទី១ បុណ្យមាឃ បូជាគឺជាបុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាតព្រះអរហន្ត១២៥០អង្គ ដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណិមី ក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល។ ប្រភពទី២ បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មីខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។
– ក្នុងឱកាសនោះដែរ លោក យិន សាវ៉េន បានប្រគេនបច័្ចយរបស់រដ្ឋបាលខេត្តនិងអង្គភាពជុំវិញខេត្ត មានចំនួន ១ ៦៨០ ០០០ រៀល ប្រគេនគណៈគ្រប់គ្រងវត្តខេមវ័ន្ត(ហៅវត្តខ្សាម)ផងដែរ៕